កាលមុនខ្ញុំធ្លាប់ធ្វើគេហទំព័រ (BLOG) និង Youtube អំពីបច្ចេកវិទ្យាជាពិសេសទូរស័ព្ទ តែដោយសារកាលនោះគ្មានចណេះដឹងខាងកាត់វីដេអូឲ្យបានល្អ កាត់បានល្មមៗ ហើយកាមេរ៉ាក៏តូចថតឆាប់ក្ដៅរលត់ម៉ាស៊ីន គួបផ្សំអ្នកប្រើអ៊ីនធឺណិតជំនាន់នោះមិនសូវច្រើន ក៏មិនបានគ្រប់ចំនួនម៉ោង គ្រប់តែចំនួនអ្នកតាមដានក្នុង youtube ក៏មិនបានរកលុយ ដូច្នេះក៏សម្រេចចិត្តបោះបង់ទៅវិញ ចូលធ្វើការយកបទពិសោធន៍វិញ។
ចុងឆ្នាំ២០២៣ ខ្ញុំបានចូលរៀនថ្នាក់កាត់តវីដេអូ និង Motion ដែលរៀនជាមួយកម្មវិធី Adobe Premier Pro, Adobe After Effects និងបានស្វែងយល់ពី Cinema 4D បានបន្តិចដែរ។ ហើយក៏ចេញធ្វើការជាអ្នកក្រាហ្វិកផង អ្នកថតវីដេអូកាត់តផងដែរ ធ្វើបាន២ឆ្នាំអាចប្រើកាមេរ៉ាបានខ្លះ និងធ្វើ Motion បានសមរម្យ ទើបខ្ញុំមានកូនចិត្តមួយចង់ក្លាយជា Contents Creator មិនមែនដោយសារគេនាំគ្នាធ្វើច្រើនទេ គឺខ្ញុំបរាជ័យផ្នែកនេះច្រើនដងមកហើយ ធ្វើទៅមិនបានល្អដោយសារខ្ញុំមិនសូវយល់អីច្រើន។
ចូលដល់ឆ្នាំ២០២៦ ខ្ញុំបានខ្ចីលុយម៉ែខ្ញុំទិញបាន Laptop មួយល្មមរៀនសូត្រខាងផ្នែក Media បន្តនិងធ្វើពុម្ពអក្សរខ្មែរបន្តទៀត ព្រោះខ្ញុំមិនអាចបោះបង់ការរចនាពុម្ពអក្សរខ្មែរបាននោះទេ បើទោះមានការលួចចែកចាយបន្តគ្នា និងលួចយលកទៅដាក់លក់ដោយល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត (ខ្ញុំ) ក៏ដោយ ខ្ញុំនៅតែបន្តផលិត គ្រាន់តែខ្ញុំមិនបានដាក់លក់ដូចមុនទៀតនោះទេ។
បន្ទាប់ពីបាន Laptop ខ្ញុំក៏បានដាក់ Monitor Dell 32" 4K នៅផ្ទះខ្ញុំទិញកាលធ្វើការ បានលុយ 350$ (កាលទិញ 530$) ថាករកទិញកូនកាមេរ៉ាទុកថតធ្វើ contents មាតិកាបច្ចេកវិទ្យាអីផ្សេងៗ តែក៏លុយទៅមិនរួច ថារកទិញទូរស័ព្ទខូចៗអេក្រង់ (ចេញឆ្នូតអេក្រង់) ដែលនៅសល់កាមេរ៉ាទុកថត តែក៏ទៅមិនរួច។ ដូច្នេះតើលុយ350$ ទិញបានអ្វីខ្លះយកមកធ្វើជាឧបករណ៍ធ្វើមាតិកា។
ខ្ញុំមាន laptop ហើយ ដូច្នេះខ្ញុំក៏សម្រេចយកលុយ 305$ ទៅធ្វើបានរបស់មួយចំនួនដូចជា ៖
- DJI Mic Mini ឈុតមាន mic មួយ និងឧបករណ៍ទទួលសំឡេងមួយតម្លៃ 35$ ដូច្នេះខ្ញុំបាន mic wireless ទោលដែលមានគុណភាពងាយស្រួលប្រើ ថ្មបានយូរម៉ោងអាចប្រើជាមួយទូរស័ព្ទដែលមានរន្ធ Type-C និង កុំព្យូទ័របានទៀត ល្អមែនទែន។ តាមពិតទៅខ្ញុំមាន Samson Go Mic ដែលមានបងម្នាក់គាត់ឲ្យ ប្រើខ្សែតែគុណភាពសំឡេងច្បាស់ល្អ តែទាល់តែកែសំឡេង។ សម្រាប់ DJI វាអត់ខ្សែអាចប្រើជាមួយទូរស័ព្ទបាន ចឹងខ្ញុំអាចចេញថតដោយខ្ចីទូរស័ព្ទគេថតបាន ដោយសារទូរស័ព្ទខ្ញុំវាអន់ថតមិនកើតមិនច្បាស់ទេ។
- កាមេរ៉ា 100$? មិនអាចទេដែលមានកាមេរ៉ាលក់ក្នុងតម្លៃនេះ គឺខ្ញុំបានទិញ webcam មួយទឹក Insta360 Link 2 ដែលជា webcam មានមុខងាររ៉េតាមមុខអ្នកប្រើ (gimble) គុណភាព 4K 30fps ឬ FHD 60fps ថតច្បាស់ល្អស្រួលមើលដែរតើស៍ មានអី សំខាន់ប្រើមិនខ្លាចក្ដៅរលត់ដូចកាមេរ៉ានោះទេ អាចនិយាយបានថាជាឧបករណ៍ត្រូវជាមួយអ្នកធ្វើ contents អង្គុយនៅមុខកុំព្យូទ័រ។
- អេក្រង់ Monitor portable ម៉ាក Intehill T16KB ទំហំ16" 2K (2560x1600px) 120Hz តម្លៃ 190$ មូលដែលចេញឆ្នាំ 2026 គុណភាពល្អសមរម្យ ដើម្បីងាយស្រួលរៀនកុំព្យូទ័រ និងការងារកាត់តវីដេអូ ខ្ញុំសម្រេចចិត្តទិញនេះពិតជាមិនខុសមែន ពេលមានអេក្រង់២ (Laptop1 monitor portable1) គឺធ្វើការរៀនសូត្រ វាល្អជាងប្រើតែ laptop1 ឆ្ងាយណាស់។
ដូចបានរៀបរាប់ ខ្ញុំមានកុំព្យូទ័រ webcam , Mic ដូច្នេះខ្ញុំអាចផលិតមាតិកាបែបអ្នករាយការណ័ បែបអ្នកបង្រៀនចែករំលែកចំណេះដឹង ខ្ញុំសង្ឃឹមថាខ្ញុំជម្រុះភាពខ្មាស់អៀនឲ្យបាន និងហ៊ាននិយាយចេញមុខ ថតវីដេអូដាក់ទៅក្នុងបណ្ដាញសង្គម Youtube Tiktok Facebook Instagram ក្នុងគោលបំណងលើកយកបច្ចេកវិទ្យាល្អៗមកនិយាយ និងគន្លឹះរចនាក្រាហ្វិក Motion ការកាត់តវីដេអូ AI ដែលមានប្រយោជន៍ និងចំណុចសំខាន់ក្លាយជា Tech Reviewer ឲ្យបានក្នុងរយៈពេល២ឆ្នាំ៕



No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។