Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ចំណេះដឹងទូទៅ
  • ទំនាក់ទំនង
  • អំពី

Home Blogger កូដ​បង្កើត​តំណ​ដែល​មាន​ស្រមោល​​នៅ​ពេល​ចុច Add lightning effect in specific blog link

កូដ​បង្កើត​តំណ​ដែល​មាន​ស្រមោល​​នៅ​ពេល​ចុច Add lightning effect in specific blog link

Celestial Samnang Monday, July 15, 2024 0

នេះ​ជា​កូន​ CSS សម្រាប់​ច្នៃ​ធ្វើ​ជា​ប៊ូតុង​ដែល​មាន​តំណ​ភ្ជាប់​សម្រាប់​ដាក់​ឲ្យ​ចុច​ក្នុង post ឬ page ដែល​វា​មាន​រូបរាង​ជា​អក្សរ​ពណ៌ នៅ​ពេល​ដាក់​ម៉ៅ​ពី​លើ​វា​នឹង​ចេញ​ស្រមោល​រីក​ជុំវិញ បង្កើត​បាន​ជា​ចលនា​ស្អាត​មួយ​បែប​យ៉ាង​សាមញ្ញ ។ អ្វី​ដែល​ងាយស្រួល​នោះ វា​មិន​ត្រូវ​ការ​បង្កប់​កូដ​ក្នុង template នោះ​ទេ ។

៙ របៀប​ដាក់​កូដ ៖

ជំហាន​ទី​១ : ចូល​ក្នុង​គណនី Blogger.com របស់​លោក​​អ្នក
ជំហាន​ទី​២ : ចូល​ទៅ​បង្កើត​ Post ថ្មី​មួយ
ជំហាន​ទី​៣ : ត្រូវ​ឈរ​លើ​តាប ​HTML ដើម្បី​ដាក់​កូដ
ជំហាន​ទី​៤ : ចម្លង​កូដ​ខាង​ក្រោម​នេះ​​ដាក់​ចូល និង​កែប្រែ​តំណ​ភ្ជាប់​របស់​លោកអ្នក​ជា​ការ​ស្រេច ។

កូដ​បង្កើត​តំណ​ដែល​មាន​ស្រមោល​​នៅ​ពេល​ចុច
កូដ
<style>
/**Trick by akbalthom**/
a.AKbalthomCSSLink {
font-size: 40px; font-weight: 700;
  color:#0084ff;
  text-decoration:none;
  text-shadow:
    0px 0px 0px #000000,
    0px 0px 1px #000000,
    0px 0px 1px #000000,
    0px 0px 2px #000000,
    0px 0px 2px #000000;
  -webkit-transition:all .5s ease-out;
  -moz-transition:all .5s ease-out;
  -o-transition:all .5s ease-out;
  transition:all .5s ease-out;
}
a.AKbalthomCSSLink:hover {
  color: #0084ff;
  text-shadow:
    0px 1px 0px #000000,
    0px 0px 3px #000000,
    0px 0px 5px #000000,
    0px 0px 30px #000000,
    0px 3px 50px #000000;
}
</style>
<center>
<a class="AKbalthomCSSLink" href="#">សូម​ដាក់​ម៉ៅ​ពីលើ</a></center>

កន្លែង​កែប្រែ ៖

  • font-size: 40px : កន្លែង​កែប្រែ​ទំហំ​អក្សរ ។
  • #000000 : ពណ៌​ស្រមោល (ខ្មៅ)
  • color:#0084ff : ពណ៌​អក្សរ
  • ចំណុច​ហាយឡាយ​ពណ៌​លឿង គឺ​អក្សរ​​ដែល​បង្ហាញ​ និង​តំណ​​ភ្ជាប់ (#) ។
សូម​ដាក់​ម៉ៅ​ពីលើ

ជួប​គ្នា​នៅ​គន្លឹះ​ Blogger ផ្សេងៗទៀត ៕
Tags: Blogger
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by Samnang Nouv

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • កូដ CSS Progress Bar មាន​ចលនាសម្រាប់​លើ​ជាមួយ Blogger
  • វិធី​ស្ងោរ​ពោត​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ និង​ពណ៌​ល្អ
  • ប៊ូតុង CSS ពណ៌​ខ្មៅ ជាមួយ Effect នៅ​ពេល​ដាក់​ម៉ៅ​ពី​លើ​នឹង​បង្ហាញ​ពន្លឺ​ជះ​ចេញ​ក្រៅ (glow) ពណ៌​ឥន្ទធនូ​មាន​ចលនា
  • របៀប​ដាក់ icon ប្លក់​របស់​លោកអ្នក​ឲ្យ​បង្ហាញ​លើ​ទូរស័ព្ទ iPhone និង Android
  • មគ្គុទ្ទេសក៍​គ្រាប់ចុច​ផ្លូវកាត់កម្មវិធី DaVinci Resolve Keyboard Shortcuts 2026
  • សម្លម្ជូរ​ព្រៃ​សាច់​ទា (ទា​១​ក្បាល)
Powered by Blogger.