Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ចំណេះដឹងទូទៅ
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប សម្លម្ជូរ​ព្រៃ​សាច់​ទា (ទា​១​ក្បាល)

សម្លម្ជូរ​ព្រៃ​សាច់​ទា (ទា​១​ក្បាល)

Celestial Samnang Monday, July 15, 2024 0

សម្លម្ជូរ​ព្រៃ​សាច់​ទា ជា​មុខ​ម្ហូប​មួយ​ដែល​មាន​រសជាតិ​ឆ្ងុយ​ឆ្ងាញ់ ហូប​ហើយ​ចង់​ហូប​ទៀត ព្រោះ​វា​ជា​មុខ​ម្ហូប​ដែល​យើង​មិន​ងាយ​នឹង​ធ្វើ​វា។ ខាងក្រោមនេះ​គឺជា​របៀប​ធ្វើ​មុខម្ហូប​មួយ​នេះ​ដែល​អ្នក​ទាំងអស់គ្នា​អាច​រៀន​ធ្វើ​តាម​បាន។

៙ គ្រឿងផ្សំ​មាន ៖

១- ទា​មួយ​ក្បាល (លាង​ទឹក​អោយ​ស្អាត​កាត់​ជា​ដុំៗ)
២-ស្លឹក​ក្រូចសើច 3សន្លឹក ( លាង​ទឹក​អោយ​ស្អាត )
៣- គល់​ស្លឹកគ្រៃ 3ដេីម( លាង​ទឹក​អោយ​ស្អាត ដំ​អោយ​ទក់ៗ យក​ទៅ​ដុត​ឬ​អាំង)
៤- ម្ទេសដៃនាង ឫ ម្ទេសខ្មាំង 5គ្រាប់ ( លាង​ទឹក​អោយ​ស្អាត យក​ទៅ​ដុត​ឬ​អាំង)
៥- ខ្ទឹមស ខ្ទឹមក្រហម 5កំពឹស ( បក​សំបក​អោយ​ស្អាត យក​ទៅ​ដុត ឬ​អាំង ក៏បាន )
៦- រំដេង ( សិត​សំបក​ចេញ​លាង​ទឹក​អោយ​ស្អាត ដុត​ឬ អាំង​ក៏​បាន )
៧- ម្ទេសប្លោក​ខៀវ របស់​ខ្មែរ 5ផ្លែ ( លាង​ទឹក​អោយ​ស្អាត​យក​ទៅ​ដុត ឬ​អាំង​ក៏​បាន )
៨- ប្រហុក​សាច់ ( ចិញ្ច្រាំ​អោយ​ម៉ដ្ឋ​ខ្ចប់ យក​ទៅ​ដុត ឬ អាំង​ក៏​បាន )
៩- ផ្សិតចំបើង ( លាង​ទឹក​អោយ​ស្អាត​ពុះ​ជា​ពីរៗ )
១០- ប៉េងប៉ោះ ( លាង​ទឹក​អោយ​ស្អាត​ពុះ​ជា​បួន​ដុំ )
១១- ត្រប់ស្រួយ (លាង​ទឹក​អោយ​ស្អាត​ពុះ​ជា​ពីរៗ )
១២- ម្ជូរ​សណ្ដាន់​ក្រៀម ដាក់​ល្មម​តាម​ចំណូលចិត្ត រសជាតិ​សម្ល
១៣- ទឹកត្រី
១៤- ស្ករស
១៥- អំបិល
១៦- ប៊ីចេង
១៧- ម្រះព្រៅ នឹង ម្អម

៙ វិធី​ធ្វើ ៖

១- ដាំ​ទឹក​អោយ​ពុះ ចាក់ រំដេង ខ្ទឹមស ខ្ទឹមក្រហម គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច ម្ទេសដៃនាង នឹង​ម្ទេសខ្មាំង ម្ទេសប្លោក ប្រហុក ដែល​អាំង​ចូល ទុក​អោយ​ពុះ​ចាក់​សាច់​ទា​ចូល រួច​បង់​គ្រឿងផ្សំ​រសជាតិ ទឹកត្រី ប៊ីចេង អំបិល ស្ករស សណ្ដាន់។

២- ភ្លក់​តាម​រសជាតិ​ដែល​ចូលចិត្ត​តាម​គ្រួសារ ដាក់​ត្រប់ស្រួយ ប៉េងប៉ោះ ផ្សិតចំបើង អោយ​ពុះ​ម្ដង​ទៀត។

៣- បង់​ម្រះព្រៅ ម្អម​ស្រែ ជាការស្រេច ឆ្អិន​ហើយ អាច​ទទួលទាន​បាន​ហើយ ជាមួយ​គ្រួសារ ឬ មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​បាន​ហើយ៕

________________
ប្រភព​ពី : http://camlocation.com
Tags: មុខម្ហូបសម្ល វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by Samnang Nouv

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • កូដ CSS Progress Bar មាន​ចលនាសម្រាប់​លើ​ជាមួយ Blogger
  • វិធី​ស្ងោរ​ពោត​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ និង​ពណ៌​ល្អ
  • ប៊ូតុង CSS ពណ៌​ខ្មៅ ជាមួយ Effect នៅ​ពេល​ដាក់​ម៉ៅ​ពី​លើ​នឹង​បង្ហាញ​ពន្លឺ​ជះ​ចេញ​ក្រៅ (glow) ពណ៌​ឥន្ទធនូ​មាន​ចលនា
  • របៀប​ដាក់ icon ប្លក់​របស់​លោកអ្នក​ឲ្យ​បង្ហាញ​លើ​ទូរស័ព្ទ iPhone និង Android
  • មគ្គុទ្ទេសក៍​គ្រាប់ចុច​ផ្លូវកាត់កម្មវិធី DaVinci Resolve Keyboard Shortcuts 2026
  • សម្លម្ជូរ​ព្រៃ​សាច់​ទា (ទា​១​ក្បាល)
Powered by Blogger.