Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ចំណេះដឹងទូទៅ
  • ទំនាក់ទំនង
  • អំពី

Home រចនាក្រាហ្វិក ជួសជុល​ពេល​ប្រើប្រាស់ Artboard តែងតែ​ចេញ​ Error ផ្ទាំង​ពណ៌ស ​បាំង​កន្លែង​កំពុង​ចុចលើ​ក្នុង​កម្មវិធី Adobe Photoshop

ជួសជុល​ពេល​ប្រើប្រាស់ Artboard តែងតែ​ចេញ​ Error ផ្ទាំង​ពណ៌ស ​បាំង​កន្លែង​កំពុង​ចុចលើ​ក្នុង​កម្មវិធី Adobe Photoshop

Celestial Samnang Thursday, July 25, 2024 0

ជា​យូរ​មក​ហើយ​នៅ​រាល់​ពេល​ដែល​ខ្ញុំ​ប្រើប្រាស់​កម្មវិធី Adobe Photoshop ហើយ​ធ្វើ​កិច្ចការ​ងារ​ជាមួយ​សន្លឹក​កិច្ចការ​ជា Artboard នោះ គឺ​តែងតែ​ចេញ​ផ្ទាំង​ស តូច​ធំ រឆ៉េតរឆូត បាំង​ត្រង់​កន្លែង​ដែល​ខ្ញុំ​កំពុង​តែ​ចុច។ ខ្ញុំ​សាក​ប្ដូរ​ពី​កុំព្យូទ័រ​មួយ​ទៅ​កុំព្យូទ័រ ដំឡើង​ Version ផ្សេងៗ សម្រាប់​កម្មវិធី​មិនបាន​ទិញ​សិទ្ធ និង​កម្មវិធី Adobe ដែល​បាន​ទិញ​សិទ្ធ​ប្រើប្រាស់​ក៏​នៅ​តែ​ចេញ​ Error បែប​ហ្នឹង​ដែរ។ តែ​ថ្មីៗ​នេះ​ខ្ញុំ​បាន​រក​ឃើញ​វិធី​ដោះស្រាយ ដោយ​ចូល​ទៅ​កំណត់​ក្នុង Preferences.

- បើ​អ្នក​មាន​បញ្ហា​នេះ​សូម​ធ្វើតាម​ខ្ញុំ
- ចូល​ទៅ Edit >>> Preferences >>> Older GPU mode (pre 2016)
- រួច​ចុច OK និង​បិទ​បើក​កម្មវិធី Photoshop ឡើងវិញ​ជា​ការស្រេច។
និយាយ​ពី​កម្មវិធី Photoshop នេះ​វិញ ខ្ញុំ​ប្រើប្រាស់​រាល់​ថ្ងៃ វា​ជាកម្មវិធី​មួយ​ដែល​ចាំបាច់​បំផុត ហើយ​សម្រាប់​ខ្ញុំ​ដែឡ​ប្រើ​ដោយ​ទិញ​សិទ្ធ​ប្រើប្រាស់​គឺ​ទួល​បាន​មុខងារ​ពេញ​លក្ខណៈ និង AI ជំនួយ​ដល់​ការងារ​ច្រើន រហូត​ដល់​ថា បើ​លែង​មាន​មុខងារ​AI ក្នុង Photoshop គឺ​ខ្ញុំ​ង៉េមង៉ាម​ជាមិនខាន ដោយសារ​ខ្ញុំ​ត្រូវ​ការ​មុខងារ​AI ដើម្បី​ត​ផ្ទៃ​ខាងក្រោយ background ជាដើម ។ ជួប​គ្នា​នៅ​គន្លឹះ​លើក​ក្រោយ​ទៀត 🧐
Tags: កម្មវិធី Photoshop ចំណេះដឹងទូទៅ រចនាក្រាហ្វិក
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by Samnang Nouv

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • កូដ CSS Progress Bar មាន​ចលនាសម្រាប់​លើ​ជាមួយ Blogger
  • វិធី​ស្ងោរ​ពោត​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ និង​ពណ៌​ល្អ
  • ប៊ូតុង CSS ពណ៌​ខ្មៅ ជាមួយ Effect នៅ​ពេល​ដាក់​ម៉ៅ​ពី​លើ​នឹង​បង្ហាញ​ពន្លឺ​ជះ​ចេញ​ក្រៅ (glow) ពណ៌​ឥន្ទធនូ​មាន​ចលនា
  • របៀប​ដាក់ icon ប្លក់​របស់​លោកអ្នក​ឲ្យ​បង្ហាញ​លើ​ទូរស័ព្ទ iPhone និង Android
  • មគ្គុទ្ទេសក៍​គ្រាប់ចុច​ផ្លូវកាត់កម្មវិធី DaVinci Resolve Keyboard Shortcuts 2026
  • សម្លម្ជូរ​ព្រៃ​សាច់​ទា (ទា​១​ក្បាល)
Powered by Blogger.