Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ចៀន​ប៉េងប៉ោះ​ញាត់​​សាច់​ជ្រូក​ចិញ្ច្រាំ​និង​បង្គាក្រៀម

ចៀន​ប៉េងប៉ោះ​ញាត់​​សាច់​ជ្រូក​ចិញ្ច្រាំ​និង​បង្គាក្រៀម

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ ៖

១- ម្សៅ​រ៉តឌី រឺ ម្សៅ​ប៊ីចេង ១ ស្លាបព្រាកាហ្វេ
២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- អំបិល ​១/២ ស្លាបព្រាកាហ្វេ ឬ​តិច​ជាង​នេះ
៤- ទឹកត្រី ១ ស្លាបព្រាបាយ
៥- ខ្ទឹមស ១ មើម
៦- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
៧- សាច់​ជ្រូក​ស្រស់ ០.៣ គីឡូក្រាម (អាច​យក​លើ​នេះ)
៨- ទឹក​ប្រេងខ្យង ១ ស្លាបព្រាបាយ
៩- ប្រេងឆា ៥០ មីលីលីត្រ
១០-​ ម្រេច​ម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
១១- ដើម​ខ្ទឹម​ស្រស់ ៥ដើម
១២- ប៉េងប៉ោះ ៤ផ្លែ
១៣- បង្គា​ក្រៀម ១០ក្រាម

៙ វិធី​​ធ្វើ ៖

- តំបូង​រៀបចំ​គ្រឿង ៖

១- លាង​សម្អាត​សាច់​ជ្រូក​រួច​ ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​ដាក់​ក្នុង​ចាន​មួយ​ផ្នែក
២- លាង​សម្អាត​ប៉េងប៉ោះ ចិត​ក្បាល​ចេញ​ឆ្កៀល​យក​គ្រាប់​ចេញ
៣- ចិញ្ច្រាំ​ខ្ទឹមស​រួច​ដាក់​ទុក​ក្នុង​ចាន​
៤- យក​បង្គា​ក្រៀម​មក​ត្រាំទឹក
៥- ហាន់​ដើម​ខ្ទឹម​ស្រស់​ជា​ចំណិត​តូចៗ​រួច​ដាក់​ទុក​ក្នុង​ចាន
៦- យក​ចាន​គោម​មួយ ចាក់​សាច់​ជ្រូក​ចិញ្ច្រាំ ខ្ទឹមស​ចិញ្ច្រាំ​ ដាក់​ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅ​រតឌី ស្ករស ប្រេងខ្យង ម្រេច​ម៉ដ្ឋ បង្គា​ក្រៀម​ចូល រួច​កូរ​ឲ្យ​សប់ ។
៧- បន្ទាប់មក​យក​វា​ទៅ​ញាត់​ចូល​ប៉េងប៉ោះ​ដែល​បាន​ឆ្កៀល​គ្រាប់​ចេញ ។

- បន្ទាប់​មក​ទៀត​ចាប់ផ្តើម​ចម្អិន ៖

១- ដាក់​ខ្ទះ​ឲ្យ​ក្តៅ រួច​ដាក់​ប្រេង​ឆា​ចូល
២- ដាក់​ប៉េងប៉ោះ​ដែល​បាន​ញាត់​សាច់​ជ្រូក​ចូល​មក​ចៀន ឲ្យ​ទាល់តែ​ឆ្អិន​ជា​ការស្រេច (ត្រូវ​ផ្កាប់​ខាង​សាច់​ជ្រូក​ទៅ​មុន) ។

ម្ហូប​នេះ​យើង​អាច​បរិភោគ​ជាមួយ​បាយ ជា​ម្ហូប​ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច ។

សូម​ទស្សនា​វីដេអូ



___________
ប្រភព http://regionalcooking.blogspot.com
Tags: មុខម្ហូបចៀន វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected