Hover Setting
slideup
កម្មវិធីសំខាន់ៗ ↘︎↘︎↘︎
បាយឆាបង្គាដ៏ឈ្ងុយឆ្ងាញ់
៙ គ្រឿងផ្សំ ៖
១- បាយស ១ ចានចង្កឹះ
២- បង្គា ៥-៦ ក្បាល
៣- ខ្ទឹមស ចិញ្ច្រាំ ១ ស្លាបព្រាបាយ
៤- ស្លឹកគ្រៃ ១ សន្លឹក
៥- ម្ទេសខ្ចី និង ទុំ (ហាវៃ) ១ ផ្លែ
៦- ជីរវ៉ាន់ស៊ុយ ហាន់ ១ ស្លាបព្រាបាយ
៧- អំបិល ១ ស្លាបព្រាកាហ្វេ
៨- ពងមាន់ (វៃចូលគ្នាឲ្យសព្វ) ១ គ្រាប់
៩- ទឹកត្រី កន្លះស្លាបព្រាបាយ
១០- ទឹកដោះគោឆៅ ២ ស្លាបព្រាបាយ
១១- ទឹកម្ទេសខាប់ ១ ស្លាបព្រាបាយកន្លះ
១២- ទឹកក្រូចឆ្មារ កន្លះស្លាបព្រាបាយ
១៣- ប៊ីចេង ឬ ម្សៅស៊ុប បន្តិចបន្តួច
៙ វិធីធ្វើ ៖
១-យកបង្គា មកបកសម្បក ហើយហូតយក សរសៃខ្មៅខ្នងចេញ លាងទឹកឲ្យស្អាត រួចយកទៅស្រុះទឹកក្តៅ ទើបស្រង់ដាក់ចានទុក ។
២-ជីរវ៉ាន់ស៊ុយ និងស្លឹកគ្រៃ បេះលាងទឹកឲ្យយស្អាត រួចហាន់ឲ្យល្អិតៗ ។
៣-យកម្ទេសហាវៃបេះគ្រាប់ចេញ ហើយលាងទឹកឲ្យស្អាត រួចហាន់ជាបន្ទះ ស្តើងៗ
៤-យកខ្ទះដាក់លើភ្លើងអោយក្តៅ ចាក់ប្រេងចូល ពេលហុយផ្សែងហើយ ដាក់គ្រឿងចូល ឆាត្រលប់ចុះឡើងឲ្យឈ្ងុយ រួចដួសដាក់ចានទុក ។
៥-ដាក់ខ្ទះ និងប្រេងឆាម្តងទៀត ពេលក្តៅ ដាក់បាយសចូល និងពងមាន់ រួចដាក់បង្គា ឆាត្រលប់ចុះឡើង រហូតទាល់តែសោះទឹក ទើបដួសដាក់ចាន ជាការស្រេច ៕
ចែករំលែក ៖
ចូលចិត្តការបញ្ចេញគំនិត ដូច្នេះក៏រចនាពុម្ពអក្សរខ្មែរ (តែមិនផ្លូវការ) ការងារកាលណោះជាអ្នករត់តុកតុកព្រោះមិនត្រូវការគិតច្រើន។ បន្ទាប់មកចូលក្នុងវិស័យការងារ UX/UI ហើយក៏បន្តទៅការងាររចនាក្រាហ្វិក motion ថតរូបវីដេអូ កាត់តវីដេអូ ក្នុងតួនាទីជា Digital Marketing ដូច្នេះក៏ចង់រៀនកូដតែទៅមិនទាន់រួចទេ ព្រោះត្រូវរៀនផ្នែកក្រាហ្វិកឲ្យបានច្រើនទៀតដើម្បីជីវភាព។ ថ្ងៃអនាគតចង់រចនាពុម្ពអក្សរឲ្យបានល្អ និងទទួលសេវាកម្មរចនា។

Subscribe to:
Post Comments (Atom)
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។