Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប មាន់​ដុត​ទឹកដូង​ជាមួយ​ត្រយូងចេក

មាន់​ដុត​ទឹកដូង​ជាមួយ​ត្រយូងចេក

Celestial Samnang Sunday, July 14, 2024 0

+ គ្រឿងផ្សំ

១- ម្សៅ​រ៉តឌី រឺ ម្សៅ​ប៊ីចេង ១ ស្លាបព្រាកាហ្វេ
២- ស្ករស ៥ ស្លាបព្រាកាហ្វេ
៣- អំបិល ​១/២ ស្លាបព្រាកាហ្វេ ឬ​តិច​ជាង​នេះ
៤- ទឹកត្រី ១ ស្លាបព្រាបាយ
៥- ខ្ទឹមស ៥ មើម
៦-​ ស្លឹកគ្រៃ ៥គល់
៧- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
៨- សាច់​មាន់​មួយ​ចំហៀង ឬ(អាច​យក​លើ​នេះ)
៩- ទឹក​ប្រេងខ្យង ១ ស្លាបព្រាបាយ
១០- ប្រេងឆា ១​កូន​ចាន​ចង្កឹះ
១១-​ ម្ទេស ១០ ផ្លែ
១២- ក្រូចឆ្មារ ៥ ផ្លែ
១៣- ទឹកដូង ១ផ្លែ
១៤- ត្រយូងចេក ១ផ្លែ

៙ វិធី​រៀបចំ ៖

១- លាង​សម្អាត​សាច់​មាន់ ​គ្រឿង​ក្នុង​ត្រូវ​​អង្កន់​កោះ​មាន់​ៗតែ​កុំ​ឲ្យ​ដាច់​ពី​គ្នា ទុកដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
២- លាង​សម្អាត​គល់​ស្លឹកគ្រៃ ហើយ​ហាន់​ជា​កង់ៗ ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
៣-​ លាង​ទឹក​ត្រយូងចេក​រួច បក​សំបក​ចាស់​ៗចេញ​ខ្លះ រួច​ពុះ​វា​ជា​បួន​ចំណែក​​ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
៤- ដូង​ខ្ចី​​កាប់​យក​តែ​ទឹក​ទុក
៥- គល់​ស្លឹកគ្រៃ និង ខ្ទឹមស​បក​សម្បក​ទុក​ក្នុង​ចាន ។
៦- ក្រូចឆ្មារ​ហាន់​យក​បន្ទះ​ស្តើង​រួច​ដាក់​ទុក​ក្នុង​ចាន ។

៙ វិធី​ចម្អិន​ ៖

១- ប្រឡាក់​គ្រឿង​មាន់ ដោយ​យក​ចាន​គោម​មួយ រួច​ដាក់​មាន់​ចូល ដោយ​ដាក់​ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅ​រ៉តឌី ស្ករស ប្រេងខ្យង ចូល រួច​កូរ​ឲ្យ​សព្វ ។
២- គ្រប​ទុក ១៥នាទី ដើម្បី​ឲ្យ​ចូលជាតិ​បាន​ល្អ ។
៣- ដាក់​ឆ្នាំង​ដោយ​រៀប​ស្លឹកគ្រៃ និង​មើម​ខ្ទឹម​នៅ និង​ត្រយូងចេក ខាងក្រោម ។
៤- រួច​ដាក់​មាន់​ដែល​បាន​ប្រឡាក់​ពី​លើ ហើយ​​ចាក់​ប្រេងឆា​ចូល រួច​បិទ​គម្រប​៥នាទី ដោយ​ដុត​ភ្លើង​ឲ្យ​ក្តៅ​ជាប់ ។
៥-​ រួច​ចាក់​ទឹក​ដូង​ចូល និង​​បន្ត​ដុត​ភ្លើង​រហូត ៣០នាទី ។
៧- យក​ចាន​សំប៉ែត​មួយ​ធំ​រួច​ដួស​ដាក់​ចាន​ជា​ការ​ស្រេច ។

៙ បុក​ទឹកត្រី​កោះកុង ៖

១- ដាក់​ម្ទេស ខ្ទឹមស​ដែល​បក​រួច អំបិល ស្ករស ម្សៅ​រ៉តដី ឬ ប៊ីចេង ចូល​ក្នុង​ត្បាល់ រួច​បុក​ឲ្យ​ម៉ត់ ។
២- ជា​ចុង​ក្រោយ​ច្របាច់​ក្រូចឆ្មារ​ចូល ភ្លក់​មើល​រសជាតិ​តាម​តម្រូវការ ។

មុខ​ម្ហូប​នេះ​ជា​គ្រឿងក្លែម​សំខាន់​មួយ​សម្រាប់​ប្រជាជន​ខ្មែរ​យើង ។ វា​មាន​ឈ្មោះ​ថា​មាន់​ដុត តែ​វា​​មិន​យក​ទៅ​ដុត​ជាមួយ​ភ្លើង​ផ្ទាល់​នោះ​ទេ គឺ​គេ​ចម្អិន​វា​ក្នុង​ឆ្នាំង​ជាមួយ​ប្រេងឆា ដែល​ស្រដៀង​នឹង​ការ​ចៀន​សាច់​ដែរ ។

សូមទស្សនាវីដេអូ



___________
ប្រភព http://regionalcooking.blogspot.com
Tags: មុខម្ហូបដុត វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected