Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ផ្អក​សាច់ជ្រូកបីជាន់ (សាច់​ជ្រូក​១​គីឡូ​ក្រាម)

Jul15,2024

៙ គ្រឿងផ្សំ ៖

១- សាច់​ជ្រូកបីជាន់ ១​គីឡូក្រាម
២- ស្ករត្នោត 1 ស្លាបព្រាបាយ
៣- ប៊ីចេង 1 ស្លាបព្រាបាយ
៤- អង្ករលីង​កន្លះ​កំប៉ុង
៥- រំដេង
៦- អំបិល​គ្រួស 2 ខាំ​កន្លះ ( មិន​ប្រើ​អំបិល​ម៉ដ្ឋ​ទេ )

៙ វិធី​ធ្វើ ៖

១- សាច់​ជ្រូក​បី​ជាន់​លាង​ទឹក​អោយ​ស្អាត ហាន់​ជា​បន្ទះ​ស្ដើង ៗ កាត់​ប្រវែង​ប៉ុន​ម្រាមដៃ។
២- រួច​យក​ទៅ​ប្រឡាក់​ជាមួយ​អំបិល​គ្រួស​ទុក 5 ថ្ងៃ។
៣- ទើប​យក​វា​មក​ចាវ​ជាមួយ ស្ករ​ត្នោត អង្ករលីង ប៊ីចេង រំដេង ប្រឡាក់​ចូល​គ្នា​អោយ​សព្វ។
៤- បន្ទាប់​យក​មក​ដាក់​ក្នុង​ក្រឡ ឬ​ កែវ ទុក​រយៈពេល 9 ឫ 10 ថ្ងៃ។
៥- ទើប​អាច​យក​ទទួលទាន​បាន ដោយ​យក​មក ចៀន ឬ ធ្វើ​អ្វី​ផ្សេង​ទៀត​តាម​ចំណូលចិត្ត ៕
______________
ប្រភព​ពី http://recipe.camlocation.com

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។