Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប បាយ​ឆា​កាពិ​បែប​ថៃ

បាយ​ឆា​កាពិ​បែប​ថៃ

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ ៖

១- បង្គា​ក្រៀម
២- ពង​ទា ២ ឬ ៣ គ្រាប់
៣- អង្ករ ២០០ ក្រាម
៤- ខ្ទឹមក្រហម ២ ឬ ៣ កំពឹស
៥- ខ្ទឹមស ជីរវ៉ាន់ស៊ុយ
៦- សាច់​ជ្រូក ៣០០ ក្រាម
៧- កាពិ ១ ស្លាបព្រាបាយ
៨- ខ្លាញ់ ១ ស្លាបព្រាបាយ
៩- ស្ករស ១ ស្លាបព្រាកាហ្វេ
១០- ទឹកស៊ីអ៊ីវ​ខាប់ ១ ស្លាបព្រាបាយ
១១- ប៊ីចេង កន្លះ​ស្លាបព្រាកាហ្វេ
១២- ប្រេងខ្យង ១ ស្លាបព្រាបាយ
១៣- ស្វាយ ឈូស​ជា​សរសៃៗ
១៤- ម្រេច

៙ វិធី​ធ្វើ ៖

១- លាង​អង្ករ​ឲ្យ​ស្អាត​ដាក់​ដាំ​ឲ្យ​ស្រួយ​ល្មម។
២- បង្គា​ក្រៀម បំពង​អោយ​ស្រួយ។
៣- ចៀន​ពង​ទា​រួច កាត់​ជា​សរសៃៗ។
៤- ខ្ទឹមក្រហម​ហាន់​ស្ដើងៗ សាច់​ជ្រូក​លាង​ឲ្យ​ស្អាត​ហាន់​ជា​បន្ទះ​ស្តើងៗ ឬ ដុំៗ តាម​ការ​ចូលចិត្ត។
៥- ចិញ្ច្រាំ​ខ្ទឹម​ដាក់​ខ្ទះ​អោយ​ក្ដៅ​ចាក់​ខ្លាញ់​ចូល និង​ខ្ទឹមស​ចិញ្ច្រាំ ចូល​ឆា​អោយ​ឈ្ងុយ​ដាក់​កាពិ​ចូល​ដាក់​ទឹក​ថែម​បន្តិច បន្ទាប់មក​ចាក់​បាយ​ចូល​ឆា​ឲ្យ​សព្វ​ជាមួយ​កាពិ ដួស​ដាក់​ទុក​មួយ​អន្លើ។
៦- ចាក់​ខ្លាញ់​ចូល​ក្នុង​ខ្ទះ​ឲ្យ​ក្តៅ ដាក់​ខ្ទឹមស ម្រេច នឹង​ជីរវ៉ាន់ស៊ុយ​បុក​ហើយ ដាក់​ចូល​ឆា​អោយ​ឈ្ងុយ មួយ​សន្ទុះ​ចាក់​សាច់​ជ្រូក​ចូល​បន្ថែម ស្ករស ទឹកស៊ីអ៊ីវ​ខាប់ និង ប៊ីចេង ប្រេងខ្យង ភ្លក់​រសជាតិ​តាម​ចូលចិត្ត។
៧- ម្ហូប​ឆ្អិន​ហើយ រៀប​ដាក់​ចាន​ដូច​ក្នុង​រូបភាព​ជាការស្រេច៕
___________________
ប្រភព​ពី http://tak-tic.blogspot.com/2017/05/blog-post_985.html
Tags: មុខម្ហូបឆា វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected