Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ពោះគោ​ទឹកប្រហុក (ពោះគោ ១​គីឡូក្រាម)

ពោះគោ​ទឹកប្រហុក (ពោះគោ ១​គីឡូក្រាម)

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ ៖

១- ពោះគោ ១គីឡូ (អាច​លាយ​ចម្រុះ)
២- គល់​ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬ​តាម​ចំណូលចិត្ត)ហាន់​ហើយ
៣- ខ្ទឹមស ៥ កំពឹស
៤- ផ្លែ​ម្ទេស​ទុំ ៣ ផ្លែ ឬ​ច្រើន​តាម​ចំណូលចិត្ត ចិត​តូចៗ
៥- ខ្ទឹមស និង​ម្ទេស​បុក​ជាមួយ​គ្នា​ឲ្យ​ម៉ដ្ឋ
៦- ខ្ទឹមក្រហម ៣ មើម​ចិត​តូចៗ
៧- ទឹក​ក្រូចឆ្មារ ២ ស្លាបព្រាបាយ
៨- ស្លឹក​ក្រូចសើច ២ សន្លឹក​ហាន់​តូចៗ
៩- រំដេង ១ ស្លាបព្រា​បាយ​ចិត​ឲ្យ​តូចៗ
១០- ទឹក​ឆ្អិន កន្លះ​ចានចង្កឹះ
១១- ស្ករស ដាក់​ក៏​បាន​មិន​ដាក់​ក៏​បាន​តាម​ចំណូលចិត្ត
១២- ជី​ស្លឹក​វែង ឬ​ជីរណា ត្រប់ស្រួយ ត្រយូងចេក ត្រកួន​សាប់ ផ្សេងៗ​ទៀត​តាម​ការ​ចូលចិត្ត​។

៙ របៀប​ធ្វើ​ទឹកប្រហុក ៖

១- អ្នក​ត្រូវ​យក​ចាន​ធំ​មួយ​មក​ដាក់ ប្រហុក​ដែល​ចិញ្ច្រាំ​រួច ទឹក​ក្រូចឆ្មារ ខ្ទឹមស ម្ទេស​បុក រំដេង គល់​ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹក​ក្រូចសើច និង​ទឹក​ឆ្អិន (បើ​ចង់​អោយ​មាន​ពណ៌​ស ដាក់​ទឹកដោះគោ​ឆៅ​បន្តិច) កូរ​បញ្ចូល​គ្នា​ឲ្យ​សព្វ ភ្លក់​មើល​តាម​ចំណូលចិត្ត (ភាគ​ច្រើន​រសជាតិ​របស់​វា គេ​ធ្វើ​ជូរ​ប្រៃ)។

៙ របៀប​ធ្វើ ៖

១- ដាំ​ទឹក​អោយ​ពុះ ដាក់​រំដេង​បន្តិច ស្លឹក​ក្រូចសើច​ពីរបី​សន្លឹក គល់​ស្លឹកគ្រៃ​ដំ​អោយ​បែក ២គល់ អំបិល ប៊ីចេង និង ស្ករ មួយ​មុខ​បន្តិច ដាក់​ពោះគោ​ស្ងោរ​រហូត​ដល់​ផុយ។
២- រៀប​បន្លែ​ដាក់​ចាន ទុក​មួយ​ឡែក។
៣- បន្ទាប់​មក​អ្នក​អាច​យក​ពោះគោ ហាន់​តូច​ល្មម​ដាក់​ក្នុង​ចាន​ ហើយ​ពិសា​ជាមួយ​ទឹកប្រហុក​ជាការស្រេច ៕
______________
ប្រភព​ពី : http://tak-tic.blogspot.com/2017/05/blog-post_50.html
Tags: មុខម្ហូបស្ងោរ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected