១- ជើងមាន់ ១គីឡូ
២- សៀងខ្មៅ កន្លះខាំ
៣- មើមខ្ញីចិញ្ច្រាំ ១ខាំ
៤- ខ្ទឹមសចិញ្ច្រាំ ១ខាំ
៥- ម្ទេសផ្អែម ៥ផ្លែ
៦- ផ្កាចាន់ ឬ ប៉ូចកាក់ ១០ផ្កា
៧- ស្ករត្នោត ២ ស្លាបព្រាបាយ
៨- ទឹកប្រេងខ្យង ៥ស្លាបព្រាបាយ
៩- ស្រាស កន្លះពែង
១០- ប្រេងឆា ១ដប
៙ របៀបធ្វើ ៖
១- ប្រឡាក់ជើងមាន់នឹងស្រាសកន្លះពែង ចំនួនមួយម៉ោង ហើយដាក់ស្ងោរ ឱ្យផុយទន់ស្បែក ទើបស្រង់ចេញហើយសម្រស់ទឹកឱ្យស្ងួត ។
២- ដាំប្រេងឆាក្នុងខ្ទះ ដាំអោយក្តៅ ហើយបំពងជើងមាន់ ឱ្យក្រឡោតពងស្បែក ឡើងក្រហមស្អាត ទើបស្រង់ចេញដួសទុកឱ្យត្រជាក់។ ពេលបំពង សូមគ្របគម្របកុំខាន ដើម្បីកុំឱ្យខ្លាញ់ផ្ទុះ រលាកដៃ ឬ មុខ។ យកល្អ សូមប្រើគម្របឆ្នាំង ដែលថ្លាដូចកញ្ចក់ ងាយមើលឃើញជើងមាន់បំពងខាងក្នុង។
៣- ក្នុងឆ្នាំងថ្មីមួយ សូមដាក់ស្ករត្នោត កូរឱ្យក្រហម ឡើងជ័រជើងអង្ក្រង រួចដាក់ ខ្ទឹមសចិញ្ច្រាំ និង មើមខ្ញីចិញ្ច្រាំ ចូល កូរឱ្យឈ្ងុយ ទើបចាក់ស្រា ស ១វែក ថែមទឹកប្រេងខ្យង សៀងខ្មៅ ផ្កាចាន់ (ឬ ប៉ូចកាក់) ចូលថែមទៀត កូរឱ្យសព្វ។
៤- ចាក់ជើងមាន់បំពងចូល កូរឱ្យចូលជាតិ ហើយថែមទឹក ដាក់ខ ឱ្យចូលជាតិ រហូតផុយទន់ស្បែកជើងមាន់។ បើមិនទាន់ផុយ សូមថែមទឹកទៀតរម្ងាស់ទាល់តែផុយ រួចភ្លក្សថែមថយគ្រឿង តាមចំណូលចិត្តត្រូវការ។
៥- នៅពេលដួសបរិភោគក្តៅ សូមរោយម្ទេសផ្អែម និង ស្លឹកខ្ទឹម។ បើសិនជា ខត្រជាក់ សូមដួសដាក់ចាន ចំហុយជាមួយម្ទេសផ្អែម និងស្លឹកខ្ទឹម នោះនឹងមានរសជាតិកាន់តែឆ្ងាញ់៕
__________________ប្រភពពី : camlocation
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ តែពាក្យបច្ចេកទេសសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។