Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ចំណេះដឹងទូទៅ
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ស្ងោ​ស្ពៃ​ប្រហិត​ត្រី​ឆ្លាត (សាច់​ត្រី​ឆ្លាត ៣ខាំ ស្ពៃ​ក្រញាញ់ ១​គីឡូក្រាម)

ស្ងោ​ស្ពៃ​ប្រហិត​ត្រី​ឆ្លាត (សាច់​ត្រី​ឆ្លាត ៣ខាំ ស្ពៃ​ក្រញាញ់ ១​គីឡូក្រាម)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ​ប្រហិត ៖
១- សាច់​ត្រី​ឆ្លាត ៣ខាំ
២-ស្ករ ១ស្លាបព្រាកាហ្វេ
៣- អំបិល ១ស្លាបព្រាកាហ្វេ
៤- ម្រេច ១ស្លាបព្រាកាហ្វេ
៥- ប៊ីចេង ២ស្លាបព្រាកាហ្វេ
៦- ទឹក ២ស្លាបព្រាបាយ

៙ គ្រឿងផ្សំ​សម្លរ ៖
៧- ស្ពៃក្រញាញ់ ១គីឡូក្រាម (ហាន់​វែងៗល្មម)
៨- អំបិល ១ស្លាបព្រាបាយ
៩- ប៊ីចេង ១ស្លាបព្រាកាហ្វេ
១០- ស្ករ ២ស្លាបព្រាកាហ្វេ
១១- ស្លឹកខ្ទឹម ៦ដើម (ហាន់​វែងៗ​ល្មម)
១២- ទឹក ឬ ទឹកស៊ុប​មាន់ ១លីត្រកន្លះ

៙ របៀប​ធ្វើ​ប្រហិត ៖
១- លាយ​ស្ករ អំបិល ប៊ីចេង ម្រេច និង​ទឹក ជាមួយ​សាច់​ត្រី​អោយ​សព្វ រួច​តប់​រហូត​ដល់​សាច់ត្រី និង​គ្រឿងផ្សំ​រលាយ​សាច់​មួយ​នឹង​ស្វិត​ល្អ។

៙ របៀប​ធ្វើ ៖

១- ដាំ​ទឹក​អោយ​ពុះ រួច​យក​ស្លាបព្រាកាហ្វេ​ជ្រលក់​ក្នុង​ទឹក​អោយ​ក្តៅ សឹម​យក​មក​ចុច​ប្រហិត​ម្តង​មួយ​ស្លាបព្រាៗ ដាក់​ក្នុង​ទឹក​សម្ល រហូត​ដល់​អស់ (ស្ងោប្រហែលជា៣នាទី)។

២- បន្ទាប់មក​ដាក់​អំបិល ស្ករ ប៊ីចេង និង​ស្ពៃ​ចូល​រួច​កូ​អោយ​សព្វ ទុក​អោយ​ពុះ សឹម​ដាក់​ស្លឹក​ខ្ទឹម​ចូល​ជាការស្រេច៕

បន្ថែម : គេ​អាច​យក​ប្រហិត​ត្រី​ឆ្លាត​ដែល​ផ្សំគ្រឿង​រួច​នោះ​យក​ទៅ​ចៀន​ជា​បន្ទះៗ រួច​ហាន់ ដាក់​សោរ​ក៏​បាន​តាម​បែប​ចិន​យួន ។

____________
ប្រភព​ពី : Cooking With Momma Heng
Tags: មុខម្ហូបស្ងោរ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by Samnang Nouv

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • កូដ CSS Progress Bar មាន​ចលនាសម្រាប់​លើ​ជាមួយ Blogger
  • វិធី​ស្ងោរ​ពោត​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ និង​ពណ៌​ល្អ
  • ប៊ូតុង CSS ពណ៌​ខ្មៅ ជាមួយ Effect នៅ​ពេល​ដាក់​ម៉ៅ​ពី​លើ​នឹង​បង្ហាញ​ពន្លឺ​ជះ​ចេញ​ក្រៅ (glow) ពណ៌​ឥន្ទធនូ​មាន​ចលនា
  • របៀប​ដាក់ icon ប្លក់​របស់​លោកអ្នក​ឲ្យ​បង្ហាញ​លើ​ទូរស័ព្ទ iPhone និង Android
  • មគ្គុទ្ទេសក៍​គ្រាប់ចុច​ផ្លូវកាត់កម្មវិធី DaVinci Resolve Keyboard Shortcuts 2026
  • សម្លម្ជូរ​ព្រៃ​សាច់​ទា (ទា​១​ក្បាល)
Powered by Blogger.