Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

បង្អែម​អាម៉ុក​ខ្នុរ

Jul14,2024

៙ គ្រឿងផ្សំ ៖

១- សាច់​ខ្នុរ ១ចាន​ចិត​ជា​ចំណិត
២- ខ្ទិះដូង ២០០មីលីលីត្រ
៣- ស៊ុត ១០គ្រាប់​
៤-​ អំបិល ចុង​ស្លាបព្រាកាហ្វេ
៥- ស្ករស ១៥០ក្រាម
៦- គ្រាប់ខ្នុរ កន្លះ​ចាន​ យក​សំបក​ចេញ​ចិត​ស្តើងៗ
៧- ស្លឹក​ចេក កាច់​បត់​ដូច​ក្នុង​រូប​ ឬ​ក៏​ដាក់​ក្នុង​កូន​ចាន​ក៏​បាន
៨- ខ្ទិះដូង ៣០០ មីលីលីត្រ, ម្សៅ​អង្ករ កន្លះ​ស្លាបព្រាកាហ្វេ, អំបិល​បន្តិច, ស្ករស កន្លះ​ស្លាបព្រាកាហ្វេ លាយ​ចូលគ្នា​ទុកដាក់​ពីលើ

៙ វិធី​ធ្វើ ៖

១. មុន​ដំបូង​យក​ស៊ុត​មក​គោះ​ដាក់​ចូល​ក្នុង​ចាន​រួច​វា​យ​ឱ្យ​បែក​ ។
២. យក​អំបិល, ស្ករស និង​ខ្ទិះ​ដូង​ដាក់​ចូល​រួច​ហើយ​កូរ​វា​ឱ្យ​រលាយ​ចូល​គ្នា​បាន​សព្វ​ល្អ​​(ត្រូវ​ចំ​ណាយ​ពេល​យូរ​បន្តិច​បើ​មិន​មាន​ម៉ាស៊ីន) ។
៣. បន្ទាប់​មក​យក​គ្រាប់​ខ្នុរ​ និង​សាច់​ខ្នុរ​ដាក់​លាយ​​កូរ​ចូល​ជា​មួយ​គ្នា​ដែរ​ ។
៤. បន្ទាប់​ពី​លាយ​រួច​រាល់​ហើយ​យក​វា​ដាក់​ចូល​ក្នុង​ស្លឹក​ចេក​ដែល​កាច់​បត់​រួច​​ ឬ​ក៏​ក្នុង​កូន​ចាន​ក៏​បាន ប៉ុន្តែ​កុំ​ឱ្យ​ពេញ​ដាក់​តែ​កន្លះ​បាន​ហើយ​ ។
៥. បន្ទាប់​ពី​ដាក់​ក្នុង​ស្លឹក​ចេក​ ឬ​ក៏​កូន​ចាន​រួច​ហើយ​យក​វា​ទៅ​ដាក់​ចំហុយ​ ៣ ទៅ​ ៤​នាទី ​។
៦. យក​ខ្ទិះ​ដូង​ដែល​លាយ​ទុក​មក​ដាក់​ពី​លើ​ ១​ស្លាបព្រា​បាយ ម្តង​មួយៗ​រហូត​ទាល់​តែ​អស់ បន្ទាប់​មក​ទុក​៥​នា​ទី​​ទៀត​​ឆ្អិន​ជា​ការ​ស្រេច ៕
________________
ប្រភព http://recipe.camlocation.com/



វីដេអូ​មួយ​ផ្សេង​ទៀត​បង្ហាញ​ពី​ការ​ធ្វើ​អាម៉ុក​ខ្នុរ ៖


______________
ប្រភព https://www.youtube.com/watch?v=HxjKBakTw20

No comments

Post a Comment