៙ គ្រឿងផ្សំ ៖
១- ជើងជ្រូក ១ (កាត់ផ្នែកក្រចកចេញ ទុកទាំងមូល)២- អំបិល ២ស្លាបព្រាបាយ
៣- ខ្ទឹមបារាំង ១ (ពុះជា៤ចំនែក)
៤- ស្លឹកក្រូច
៥- រំដេង (ហាន់ស្តើងៗ)
៦- ម្រេចគ្រាប់ ១ស្លាបព្រាបាយ
៧- ទឹក ២លីត្រ
៨- ប្រេងឆា
៩- ម្ទេស (ហាន់ល្អិតៗ)
១០- ខ្ទឹមស (ចិញ្ច្រាំឲ្យល្អិត)
១១- ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
១២- ទឹកខ្មេះ ១ស្លាបព្រាបាយ
១៣- ស្ករ ១ស្លាបព្រាបាយ
១៤- អំបិល ១/៤ស្លាបព្រាបាយ
១៥- ទឹកត្រី ២ស្លាបព្រាបាយ
១៦- ទឹកឆ្អិន ២ស្លាបព្រាបាយ
៙ របៀបធ្វើ ៖
១- យកជើងជ្រូកដាក់ក្នុងឆ្នាំង ដាក់អំបិល ២ស្លាបព្រាបាយ ខ្ទឹមបារាំង ស្លឹកក្រូច រំដេង ម្រេច និងទឹកចូលស្ងោឲ្យឆ្អិនល្អ រួចស្រង់ចេញទុកឲ្យស្ងួតទឹក ។២- ដាំប្រេងឆាឲ្យក្តៅ ដាក់ជើងជ្រូកបំពងឲ្យក្រហមល្អ ស្រងចេញទុកឲ្យស្ងួតខ្លាញ់ ។
៣- លាយម្ទេស ខ្ទឹមស ទឹកក្រូចឆ្មារ ទឹកខ្មេះ ស្ករ អំបិល ទឹកត្រី និងទឹកឆ្អិនជាមួយគ្នាឲ្យសព្វ ទុកជ្រលក់ជាមួយជើងជ្រូកបំពង ជាការស្រេច៕
____________
ដោយអ្នកស្រី សុគន្ធារី
ប្រភព
វីដេអូបង្ហាញរបៀបធ្វើ ៖
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។