Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

វិធី​ធ្វើ​នំពុម្ព​បែប​ខ្មែរ

Jul12,2024

+ គ្រឿងផ្សំ ៖

១- ម្សៅ​អង្ករ ៣៥០ក្រាម
២- ម្សៅមី ៣ស្លាបព្រាបាយ
៣- ស៊ុត ២គ្រាប់
៤- ខ្ទិះដូង ១ចានចង្កឹះ
៥- ស្ករស កន្លះ​ចានចង្កឹះ
៦- សាច់​ដូង​កោស កន្លះ​ចានចង្កឹះ
៧- អំបិល កន្លះ​ស្លាបព្រាកាហ្វេ
៨- ប្រេងឆា


+ វិធី​ធ្វើ ៖

១. ​មុន​ដំបូង​យក​ម្សៅ​អង្ករ ​មក​លាយ​ជា​មួយ​ អំបិល និង​ម្សៅមី រួច​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ទុក​មួយ​ឡែក​សិន ។
២. យក​ចាន​ធំ​មួយ​គោះ​ស៊ុត​ដាក់​ចូល​វាយ​វា​ឲ្យ​បែក​សិន បន្ទាប់​មក​ដាក់​ស្ករស រួច​កូរ​ចូល​គ្នា​ ។
៣. យក​ខ្ទិះ​ដូង​ដាក់​ចូល​កូរ​ចូល​គ្នា​ឲ្យ​រលាយ​សព្វ​ ទើប​យក​ម្សៅ​អង្ករ​ដែល​លាយ​ទុក​ចាក់​ចូល​ ជា​មួយ​និង​សាច់​ដូង​ ។
៤. កូរ​ចូល​គ្នា​ឲ្យ​រលាយ​បាន​សព្វ​ល្អ​ រួច​ហើយ​ទុក​វា​ប្រហែល​ជា​ ១០នាទី​សិន​ ។​
៥. ១០​នាទី​ក្រោយ​មក​ យក​ពុម្ព​មក​ដាក់​លើ​ភ្លើង​រួច​លាបប្រេង​ឆា​ទាំង​សង​ខាង​ទុក​ឲ្យ​ក្តៅ​សិន​ ទើប​យក​ម្សៅ​ចាក់​ចូល​ក្នុង​ពុម្ព​​ទុក​ឲ្យ​ឆ្អិន​ទាំង​សង​ខាង​ជា​ការ​ស្រេច ៕
_______________
ប្រភពៈ មង្គលការ

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។