Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ឆា​ឆ្អឹងជំនី​ជ្រូក​ជាមួយ​មើម​ឈូក

Jul12,2024

ក-គ្រឿងផ្សំ

១- ឆ្អឹងជំនីរ​ខ្ចី ៤ខាំ
២- មើម​ឈូក​ធំ​ល្មម ១មើម
៣- ទឹកខ្មេះ អំបិល សៀង​ល្អ ១ ស្លាបព្រា​សម្ល ស្ករ ម្ទេស​ម៉ត់ ទឹកត្រី

ខ-របៀប​ធ្វើ

១- ជំហាន​ទី ១
- ឆ្អឹងជំនីរ​ខ្ចី​កាត់​ដុំៗ​ល្មម​មាត់  លាង​ឱ្យ​ស្អាត​ដាក់​ចូល​ឆ្នាំង​ស្ងោរ​ស្ទើរ​ឆ្អិន ដើម្បី​បំបាត់​សារធាតុ​មិនល្អ​ហើយ​លាង​ម្តង​ទៀត ។
- ដាក់​ឆ្អឹងជំនីរ​ចូល​ចានគោម លាយ​និង​ស្លឹក​ខ្ទឹម​ចិញ្ច្រាំ​ម៉ត់ ដាក់​ទឹកត្រី​មួយ​ស្លាបព្រា ម្រេច​គ្រាប់​ខ្លះ ស្ករ​មួយ​ស្លាបព្រា​លាយ​ឱ្យ​សព្វ​សាច់ ទុក​មួយអន្លើ ប្រមាណ ៣០នាទី ។

២- ជំហាន​ទី២
- មើម​ឈូក​លាង​ឱ្យ​ស្អាត ចិត​សំបក ហើយ​ប្រើ​ចង្កឹះ រុក​ឱ្យ​អស់​ភក់​ពី​ក្នុង​មើម​ឈូក​ចេញ ហាន់​បន្ទះៗ ។
- លាយ​ទឹកខ្មេះ អំបិល​និង​ទឹកជា​ហើយ​ដាក់​មើម​ឈូក​ចូល​ត្រាំ​ប្រមាណ ១៥នាទី ដើម្បី​ឱ្យ​វាស​ល្អ ត​មក​ស្រង់​ឡើង​លាង​ឱ្យ​ស្អាត​ម្តង​ទៀត ។

៣- ជំហាន​ទី៣
-ឆ្អឹងជំនីរ​ក្រោយពេល​ប្រឡាក់​រួច​ដាក់​ចូល​និង​មើម​ឈូក ហើយ​ចាក់​សៀង​ពីលើ ហើយ​លាយ​ឱ្យ​សព្វ​ទុក​ប្រមាណ ៣០ វិនាទី​ ទៀត ។

៤- ជំហាន​ទី៤
ដាក់​ឆ្អឹងជំនីរ​ដាំ​លើ​ចង្ក្រាន​ដោយ​បើកភ្លើង​តូច​ប្រមាណ ១០នាទី ថែម​ទឹក​ចូល​ឆ្នាំង​បន្តិច បើ​ចង់​ហឹរ​ត្រូវ​ដាក់​ម្ទេស​ម៉ត់​ចូល ។ ពេល​ស្ងោរ ត្រូវ​បង់​គ្រឿងគ្រៅ​ឱ្យ​ល្មមមាត់ ។

៥- ជំហាន​ទី៥
ត្រូវ​ស្ងោរ​រហូតដល់​ឆ្អឹងជំនីរ​ឆ្អិន​ជា​ការ​ស្រេច​មុន​ពេល​បរិភោគ​ត្រូវ​បង់​ខ្ទឹម​ស្លឹក​ពីលើ​និង​ហូប​ពេល​ក្តៅៗ​ទើប​ឆ្ងាញ់​ពិសា ៕

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។