Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ស៊ុប​ប្រហិត​ស្ពៃបូកគោ (ប្រហិត​សាច់​គោ ៤០០ក្រាម ស្ពៃបូកគោ ២០០ក្រាម)

ស៊ុប​ប្រហិត​ស្ពៃបូកគោ (ប្រហិត​សាច់​គោ ៤០០ក្រាម ស្ពៃបូកគោ ២០០ក្រាម)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៖

១- ប្រហិត​សាច់គោ ៤០០ក្រាម
២- ស្ពៃបូកគោ ២០០ក្រាម ចិត​ជា​បន្ទះ
៣- ការ៉ុត ១មើម ចិត​ដុំៗ
៤- សាច់​ជ្រូក ៣០០ក្រាម ហាន់​ដុំៗ
៥- ខ្ទឹមស​ចិញ្ច្រាំ កន្លះ​ស្លាបព្រាបាយ
៦- អំបិល ១ស្លាបព្រាកាហ្វេ
៧- ស្ករស ១ស្លាបព្រាបាយ
៨- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
៩- ម្សៅស៊ុប​មាន់ ១-២ស្លាបព្រាបាយ
១០- ដុំ​ស៊ុប​ខ្នរ ១ដុំ
១១- ស្លឹកខ្ទឹម​ហាន់ ២ស្លាបព្រាបាយ
១២- ប្រេងឆា ២ស្លាបព្រាបាយ

៙ វិធី​ធ្វើ ៖

១- ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ឆ្នាំង ទុក​ឲ្យ​ក្តៅ​ដាក់​ខ្ទឹម​ស​ចូល​ឆា​ឲ្យ​ឈ្ងុយ​ បន្ទាប់​មក​​ដាក់​​សាច់​ជ្រូក​​ចូល​​ឆា​​ឲ្យ​​សាច់​​រាង​​ឆ្អិន​បន្តិច។

២- បន្ទាប់​មក​ទៀត​ដាក់​អំបិល,ម្សៅស៊ុប​មាន់, ទឹក​ស៊ីអ៊ីវ និង​ស្ករស​​ឆា​ចូល​​គ្នា​ឲ្យ​សព្វ​ទុក​វា ២-៣នាទី។

៣- បន្ទាប់ពី ២-៣ នាទី​ក្រោយ​មក ​ចាក់​ទឹក​ចូល​រួច​ហើយ​ទុក​ឲ្យ​ពុះ​ដាក់ ដុំ​ស៊ុប​ខ្នរ​ ​ប្រហិត​សាច់​គោ​ ​​និង​ការ៉ុត​ចូល​ទុក​ឲ្យ​ពុះ។

៤- ដាក់​ស្ពៃ​បូកគោ​ចូល​ ទុក​ឲ្យ​ពុះ​ម្តង​ទៀត​មើល​ទៅ​បន្លែ​ឆ្អិន​ហើយ​ ជា​ការ​ស្រេច ពេល​ញាំ​ដាក់​ស្លឹក​ខ្ទឹម​ពីលើ​ចូល​ទៅ​អាច​ញាំ​បាន​ហើយ៕​

វីដេអូ​បង្ហាញ​ពី​របៀប​ធ្វើ ៖


______________
ប្រភព​ពី : http://recipe.camlocation.com/Soup-Stew/
Tags: មុខម្ហូបស៊ុប វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected