Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប សម្ល​កកូរ (ឆ្អឹងជំនី​ជ្រូក ៥ខាំ សាច់​មាន់ ៥​ខាំ)

សម្ល​កកូរ (ឆ្អឹងជំនី​ជ្រូក ៥ខាំ សាច់​មាន់ ៥​ខាំ)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៖

១- ឆ្អឹងជំនី​ជ្រូក ៥ខាំ ហាន់​ជាដុំៗ
២- សាច់​មាន់ ៥ខាំ ហាន់​ជាដុំៗ
៣- គ្រឿង​បុក ៥-១០ស្លាបព្រាបាយ
៤- អង្ករលីង កិន​ម៉ដ្ឋ ១កូនចាន
៥- ប្រហុក ចិញ្ច្រាំ​អោយ​ម៉ដ្ឋ ១ស្លាបព្រាបាយ
៦- បន្លែ (ត្រប់ សណ្តែក​គួរ ល្ហុង ចេក ម្រះ ល្ពៅ ស្ពៃខ្មៅ ស្លឹកបាស…) តាម​ចំណូលចិត្ត
៧- ទឹកត្រី ២ស្លាបព្រាបាយ
៨- ស្ករ ២ស្លាបព្រាបាយ
៩- ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ
១០- អំបិល កន្លះ​ស្លាបព្រាបាយ
១១- ទឹកស៊ុប ឬ ទឹក​ធម្មតា

៙ របៀប​ធ្វើ ៖

១- ចិត​បន្លែ​តូចៗល្មម រួច​បែងចែក​តាម​ប្រភេទ (បន្លែ​ទន់ និង រឹង) រួច​លាង​ទឹក​អោយ​ស្អាត។

២- យក​ឆ្នាំ​មួយ​ដាក់​សាច់ គ្រឿង​បុក ទឹកត្រី ស្ករ ម្សៅស៊ុប ប្រហុក និង​អំបិល រួច​ច្របល់​ចូល​គ្នា​អោយ​សព្វ គ្រប់​គំរប់​ឆ្នាំង​អោយ​ជិត​ទុក​ចោល ៥នាទី សឹម​បើកភ្លើង។

៣- ឆា​សាច់​អោយ​ស្ងួត​ទឹក រួច​ថែម​ទឹក​មួយ​កូន​ចាន​ចង្កឹះ រំងាស់​ប្រហែល ៥ទៅ១០នាទី (អោយ​សាច់​ឆ្អិន) រួច​ដាក់​បន្លែ​ចូល​ទាំងអស់ (លើក​លែង​បន្លែ​ស្លឹក) ឆា​អោយ​បន្លែ​ទន់ រួច​គ្រប់​ទុកចោល ៥នាទី សឹម​ដាក់​អង្ករលីង​ពាក់កណ្តាល កូ​អោយ​សព្វ​ជាមួយ​បន្លែ រួច​ដាក់​ទឹកស៊ុប​ចូល​អោយ​ល្មម​នឹង​បន្លែ ទុក​អោយ​ពុះ រួច​ដាក់​បន្លែ​ស្លឹក និង​អង្ករលីង​ទៅ​សល់​ចូល ទុក​អោយ​ពុះ​ម្តង​ទៀត ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត​ជាការស្រេច ។

+++ សម្ល​កកូរ​អាច​ដាក់​បន្លែ​បាន​ច្រើនមុខ តាម​ដែល​អ្នក​ពេញចិត្ត។ ចំពោះ​គ្រឿងផ្សំ​រសជាតិ ដាក់​អាស្រ័យ​តាម​ចំនួន​បន្លែ និង​សាច់។ សម្ល​នេះ​ដាក់​ទឹក​ល្មម​ទៅ​នឹង​បន្លែ (មិន​ខាប់​ពេក មិន​រាវ​ពេក)។ សម្ល​នេះ​អាច​ប្រើ​សាច់​បាន​ច្រើន​ប្រភេទ (ត្រី សាច់​មាន់ សាច់​ជ្រូក …) តាម​ដែល​អ្នក​ចូលចិត្ត ៕

វីដេអូ​បង្ហាញ ៖


______________
ប្រភព : http://recipe.camlocation.com/Soup-Stew/
Tags: មុខម្ហូបសម្ល វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected