៙ គ្រឿងផ្សំ ៖
១- ឆៃប៉ូវប្រៃ ៧ចំនិត តូចៗ២- បង្គាក្រៀម ១ខាំកន្លះ
៣- ស្ករត្នោត ១ខាំ
៤- អំបិល ៣ស្លាបព្រាបាយ
៥- ទឹកត្រី ៥ស្លាបព្រាបាយ
៦- ម្សៅស៊ុប ៥ស្លាបព្រាបាយ
៧- ប្រហិតសាច់គោ ១គីឡូក្រាម
៨- ឆ្អឹងមាន់ ៣
៩- ឆ្អឹងជ្រូក ២គីឡូ
១០- ខ្ទឹមបារាំង ២ដុំ
១១- ខ្ទឹមស ២ដុំ
១២- យីហឺក្រៀម ៤ចំនិត
១៣- ការ៉ុត ២ដុំ (កាត់ជាដុំវែងៗ)
១៤- បង្គាស្រស់ ១គីឡូក្រាម
១៥- សាច់ជ្រូក ៣គីឡូ (សាច់ស្មា ថ្លើម បេះដូង)
៙ របៀបធ្វើ ៖
១- ដាំទឹកអោយពុះ ដាក់ឆ្អឹង ស្រុះប្រហែល ៥នាទី រួចស្រង់ចេញលាងទឹកអោយស្អាត។២- ដាក់ទឹកក្នុងឆ្នាំងប្រហែល ៨លីត្រ រួចដាំអោយពុះ សឹមដាក់ឆ្អឹងចូល។
៣- អាំងខ្ទឹមបារាំង ខ្ទឹមស យីហឺអោយទន់ប្រហែល៧នាទី រួចដាក់ចូលក្នុងឆ្នាំងស៊ុប (ដាក់ទាំងមូល) ដាក់ស្ករ អំបិល ទឹកត្រី បង្គាក្រៀម ឆៃប៉ូវ និងម្សៅស៊ុបចូលកូអោយសព្វ រំងាស់ ៧០នាទី។
៤- ចិញ្ច្រាំបង្គា ៥ខាំ និងសាច់ជ្រូក៥ខាំអោយម៉ត់ (កុំអោយម៉ដ្តពេក)។ រួចដាំទឹកអោយពុះ ដាក់ស្ករបន្តិច អំបិលបន្តិច ស្រុះប្រហែល ១ទៅ២នាទី រួចចាក់ទឹកចោល ទុកតែសាច់។
៥- នៅពេលទឹកស៊ុបរំងាស់បានប្រហែល ៤០នាទី យើងដួសពពុះចោលអោយអស់ ហើយមិនចាំបាច់គ្រប់គំរបឆ្នាំងទេ រួចដាក់ការ៉ុត និងសាច់ជ្រូកចូល។
៦- ១០នាទីក្រោយ ស្រង់ឆ្អឹងមាន់ចោល និងស្រង់សាច់ទុកអោយត្រជាក់។ ដាក់ប្រហិតចូល ប្រហែលជា ១០នាទី យើងអាចញ៉ាំបានហើយ។
៧- ហាន់ ជី ស្លឹកខ្ទឹម ក្រូច តូចៗ ហាន់សាច់ជាបន្ទះស្តើងៗ។ ដាំទឹកអោយពុះ ដាក់គុយទាវស្រុះ (សម្រាប់ញ៉ាំម្តង) ប្រហែល ៣០វិនាទី រួចស្រង់ដាក់ចានសម្រាប់ទទួលទាន
៨- ដាក់សណ្តែកបណ្តុះបន្តិច ដាក់សាច់ហាន់ សាច់ចិញ្ច្រាំ និងបង្គាស្រុះចូល ដាក់ស្លឹកខ្ទឹម ជី ខ្ទឹមបំពងចូល ដួសទឹកស៊ុបដាក់ពីលើជាការស្រេច៕
_______________
ប្រភព : http://tak-tic.blogspot.com/2017/06/blog-post.html
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។