Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ស្ងោរជ្រក់​មាន់​ស្រែ (មាន់​ស្រែ ១ ក្បាល)

ស្ងោរជ្រក់​មាន់​ស្រែ (មាន់​ស្រែ ១ ក្បាល)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៖

១- មាន់​ស្រែ ១ ក្បាល ធ្វើឲ្យស្អាតទុកទាំងមូល
២- ទឹកត្រី ១ ស្លាបព្រាកាហ្វេ
៣- អំបិល ១ ស្លាបព្រាកាហ្វេ
៤- ស្ករស ១ ស្លាបព្រាកាហ្វេ
៥- អង្ករ ១ ស្លាបព្រាបាយ
៦- ស្លឹក​ក្រូចសើច ៣-៥ សន្លឹក
៧- រំដេង ៤-៥ ចំណិត
៨- ខ្ទឹមស ២ កំពឹស​ដំ​ឲ្យ​បែក
៩- គល់​ស្លឹកគ្រៃ ២ គល់​ដំ​ដាក់
១០- ក្រូចឆ្មារ ២ ផ្លែ
១១- ស្លឹកខ្ទឹម ២ដើម ហាន់​តូចៗ​ដាក់​តាមចំណូលចិត្ត
១២- ជីរនាងវង ហាន់​តូចៗ​ដាក់​តាមចំណូលចិត្ត

៙ វិធី​ធ្វើ ៖

១- ជា​ការ​ចាប់ផ្តើម​ត្រូវ​ដាក់​ឆ្នាំង​ដាំ​ទឹក បន្ទាប់មក​ដាក់​អង្ករ ខ្ទឹមស ស្លឹក​ក្រូច រំដេង គល់​ស្លឹកគ្រៃ ចូល​មុន​ឲ្យ​ហើយ​មិនបាច់​ចាំ​ដល់​ពេល​ពុះ​ទេ។

២- ពេល​ដែល​ទឹក​ពុះ​ហើយ ទើប​បន្ថែម​ទឹកត្រី អំបិល ស្ករស និង​ដាក់​មាន់​ចូល ​គ្រប​ទុក​រហូត​ទាល់តែ​ឆ្អិន។

៣- ពេល​មាន់​ឆ្អិន​ត្រូវ​ស្រង់​ចេញ​មក​បេះ​ជា​ដុំៗ​​ពេល​បេះ​រួច​ដាក់​ចូល​ក្នុង ​ឆ្នាំង​វិញ​ដល់​ពេល​ដួស​ញ៉ាំ ទើប​បន្ថែម ជី និង ក្រូចឆ្មារ​តាម​ចំណូលចិត្ត។

៤- គ្រឿងផ្សំ​ទឹកជ្រលក់​ខាងក្រៅ រួមមាន ទឹកត្រី, ក្រូចឆ្មារ, ខ្ទឹមស, ស្ករស, ម្ទេស, ជីរនាងវង, ស្លឹកខ្ទឹម ផ្សំ​ចូលគ្នា​នៅក្នុង​ចានចង្កឹះ​មួយ ភ្លក់​ឲ្យ​ល្មម​ទៅ​តាម​រសជាតិ​ដែល​អ្នក​ចូលចិត្ត៕

______________
Tags: មុខម្ហូបសម្ល មុខម្ហូបស្ងោរ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected