Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ចំណេះដឹងទូទៅ
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ស្ងោរ​ម្រះ​ញាត់​សាច់ (ម្រះធំ ១ ផ្លែ, សាច់​ជ្រូក​ ២​ខាំ, ប្រហិតត្រី ១ខាំ​)

ស្ងោរ​ម្រះ​ញាត់​សាច់ (ម្រះធំ ១ ផ្លែ, សាច់​ជ្រូក​ ២​ខាំ, ប្រហិតត្រី ១ខាំ​)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿង​ផ្សំ ៖

១- ម្រះ​ធំ ១ ផ្លែ
២- សាច់​ជ្រូក​ ២​ខាំ
៣- ប្រហិត​ត្រី ១ខាំ
៤- ទឹកត្រី ១ស្លាប​ព្រាបាយ
៥- ម្រេច​ម៉ដ្ឋ កន្លះ​ស្លាបព្រាបាយ
៦- ម្សៅស៊ុប កន្លះ​ស្លាបព្រាបាយ
៧- អំបិល កន្លះ​ស្លាបព្រាបាយ
៨- ស្ករ កន្លះ​ស្លាបព្រាបាយ

៙ វិធី​ធ្វើ ៖

១- ម្រះ​កាត់​ជាពីរ​ ឬ​បី​កំណាត់​ខ្វៀល​យក​ស្នូល​ចេញ ​ត្រាំ​ទឹកអំបិល​កន្លះ​ម៉ោង​ រួច​លាង​ទឹក​សំអាត(មិន​សូវ​ល្វីង​ខ្លាំង)។​ សាច់​ជ្រូក​ចិញ្រ្ចាំ​ឲ្យ​ល្អិត ហើយ​ច្របល់​ជាមួយ​ម្រេច ទឹកត្រី ប្រហិត​ត្រី ញាត់​ចូល​ទៅ​ក្នុង​ម្រះ​ឲ្យ​ពេញ​។

២- ដាំ​ទឹក​ឲ្យ​ពុះ ដាក់​ម្រះ​ចូល រំងាស់​ដាក់​ម្សៅស៊ុប ស្ករ​និង​អំបិល។

៣- សាច់ជ្រូក​ចិញ្ច្រាំ​អោយ​ល្អិត គល់​វ៉ាន់ស៊ុយ ខ្ទឹមស ម្រេច បុក​ចូល​គ្នា​អោយ​ល្អិត ច្របល់​ចូលគ្នា​ជាមួយ សាច់ជ្រូក​ចិញ្ច្រាំ ផ្សំ​ជាមួយ​ទឹកត្រី​មួយ​ស្លាបព្រាបាយ​ញាត់​ចូល​ទៅ​ក្នុង ពោះ​ម្រះ​អោយ​ពេញ ចាក់​ចូល​ទៅ​ក្នុង​ឆ្នាំង​ស្ងោរ​ឆ្អឹង​ជ្រូក ថែម​ទឹកត្រី​អោយ​ល្មម ។

៤- ឃើញ​ថា​ឆ្អិន​ល្អ​ហើយ ភ្លក់​រសជាតិ​មើល ហើយ​ដាក់​ចុះ ដួស​ដាក់​ចាន រោយ​ម្រេច​ជាការស្រេច​៕

___________
ប្រភព​ពី camlocation
Tags: មុខម្ហូបសម្ល មុខម្ហូបស្ងោរ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by Samnang Nouv

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • កូដ CSS Progress Bar មាន​ចលនាសម្រាប់​លើ​ជាមួយ Blogger
  • វិធី​ស្ងោរ​ពោត​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ និង​ពណ៌​ល្អ
  • ប៊ូតុង CSS ពណ៌​ខ្មៅ ជាមួយ Effect នៅ​ពេល​ដាក់​ម៉ៅ​ពី​លើ​នឹង​បង្ហាញ​ពន្លឺ​ជះ​ចេញ​ក្រៅ (glow) ពណ៌​ឥន្ទធនូ​មាន​ចលនា
  • របៀប​ដាក់ icon ប្លក់​របស់​លោកអ្នក​ឲ្យ​បង្ហាញ​លើ​ទូរស័ព្ទ iPhone និង Android
  • មគ្គុទ្ទេសក៍​គ្រាប់ចុច​ផ្លូវកាត់កម្មវិធី DaVinci Resolve Keyboard Shortcuts 2026
  • សម្លម្ជូរ​ព្រៃ​សាច់​ទា (ទា​១​ក្បាល)
Powered by Blogger.