៙ គ្រឿងផ្សំ ៖
១– ខ្ទឹមស ៥ទៅ៦កម្ពឹស២– សាច់ជ្រូក ៣៥០ក្រាម
៣– ទឹកស៊ីអ៊ីវខាប់ ២ស្លាព្រាបាយ
៤– ទឹកស៊ីអ៊ីវ ២ស្លាព្រាបាយ
៥– ម្រេចម៉ដ្ឋ ១សា្លព្រាកាហ្វេ
៦– ទឹកត្រី ២ស្លាព្រាបាយ
៧– ស្ករត្នោត ៧៥ក្រាម
៨– ប៊ីចេង ១សា្លព្រាកាហ្វេ
៩– ចង្កាក់
៙ វិធីធ្វើ ៖
១. ជាដំបូងអ្នកត្រូវលាងសាច់ជ្រូកឲ្យស្អាតព្រមទាំងហាន់ជាបន្ទះៗ ។២. ខ្ទឹមសត្រូវ ដំ និង ចិញ្ច្រាំ ឲ្យម៉ដ្ឋ ។
៣. ដំណាក់កាលបន្ទាប់មកនេះ អ្នកគួរចាក់សាច់ដែលបានហាន់ទុកនោះមក ចាក់ចូលក្នុងចានធំមួយ ព្រមទាំងបន្ថែមខ្ទឹមសចិញ្ច្រាំ, ទឹកស៊ីអ៊ីវខាប់, ទឹកស៊ីអ៊ីវ, ម្រេចម៉ដ្ឋ, ទឹកត្រី, ស្ករត្នោតព្រមទាំងប៊ីចេងចូល អ្នកអាចប្រើដៃរបស់អ្នកមកច្របល់ចូលគ្នាឲ្យចូលជាតិ ទុកប្រហែលជា ១០ទៅ ១៥នាទី ទើបយកចង្កាក់មកដើម្បីធ្វើការដោតសាច់បញ្ចូល ។
៤. បន្ទាប់ពីធ្វើការដោតរួចមក អ្នកអាចយកទៅអាំងជាការស្រេច ។
ចំណាំ ៖ ប្រសិនបើអ្នកចង់បានរសជាតិឈ្ងុយឆ្ងាញ់បន្ថែម ទៀតនោះ អ្នកបរិភោពជាមួយជ្រក់ ឬទឹកត្រីកោះកុងក៏បាន ៕
__________
ប្រភព vareone.wordpress.com
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។