Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ឆា​ខាត់ណា​ប្រេងខ្យង​​ជាមួយ​សាច់​មាន់

ឆា​ខាត់ណា​ប្រេងខ្យង​​ជាមួយ​សាច់​មាន់

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ ៖

១- ​ខាត់ណា ៣០០ក្រាម (ស្រុះ​ទឹក​ដាំ​ពុះ​ដាក់​អំបិល, ប្រេងឆា​មួយ​មុខ​បន្តិច)
២- សាច់​មាន់ ៣០០ក្រាមហាន់​ដុំ​តូច​ល្មម (ប្រឡាក់ ស្រា​អង្ករ (បន្តិច), ម្សៅមី, ប្រេងឆា មួយ​មុខ ១ស្លាបព្រាកាហ្វេ)
៣- ខ្ញី, ខ្ទឹមស ចិញ្ច្រាំ ៣ស្លាបព្រាបាយ
៤- ស្លឹកខ្ទឹម ២ដើមហាន់
៥- ប្រេងខ្យង ៣ស្លាបព្រាបាយ
៦- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
៧- ស្ករស ១ស្លាបព្រាកាហ្វេ
៨- ប្រេងល្ង ១ស្លាបព្រាកាហ្វេ
៩-​ ទឹក​ម្សៅមី (ម្សៅមី ១ស្លាបព្រាកាហ្វេ)
៩- ទឹកស៊ុប​មាន់ ១ចាន​ចង្កឹះ
១០- ស្រា​អង្ករ កន្លះ​ស្លាបព្រាកាហ្វេ
១១- ប្រេងឆា ៤ស្លាបព្រាបាយ

៙ វិធី​ធ្វើ ៖

១. មុន​ដំបូង​ដាក់​ឆ្នាំង​​ដាំ​ទឹក​ឱ្យ​ពុះ​រួច​បន្ថែម​អំបិល និង​ប្រេងឆា​ចូល​បន្តិច បន្ទាប់​​យក​ខាត់​ណា​មក​ដាក់​ស្រុះ (ទុក​ទាំង​ដើម) ពេល​ស្រុះ​រួច​យក​មក​លាង​ទឹក​​ត្រជាក់​វិញ ។
២. យក​សាច់​មាន​មក​ប្រឡាក់ ស្រា​អង្ករ,​ ម្សៅមី និង​ប្រេងឆា កូរ​វា​ចូល​គ្នា​ឱ្យ​សព្វ ។
៣. បន្ទាប់​មក​យក​ទឹក​ស៊ុប​មាន់, ប្រេងខ្យង, ទឹកស៊ីអ៊ីវ, ស្ករស, ប្រេងល្ង និង​ម្សៅមី មក​កូរ​លាយ​ចូល​គ្នា​ឱ្យ​សព្វ (ដាក់​ក្នុង​ចាន​គោម​មួយ) ។
៤. ​យក​ឆ្នាំង​ខ្ទះ​ដាក់​ប្រេង​ឆា​ ២ស្លាបព្រាបាយ​ ចូល​ដាក់​ភ្លើង​ឱ្យ​ក្តៅ​ចាក់​ខ្ញី​ចូល​ឆា​ឱ្យ​មាន​ក្លិន​ឈ្ងុយ​ បន្ថែម​ខ្ទឹម​ស​ចូល​ទុក​ឱ្យ​មាន​ក្លិន​ឈ្ងុយ​ដូច​គ្នា (ខ្ទឹមស, ខ្ញី​ដាក់​ពាក់​កណ្តាល) ទើប​​ដាក់​សាច់​មាន់​ចូល​ឆា​រហូត​​ទាល់​តែ​ឆ្អិន​ដួស​ទុក​មួយ​ឡែក​សិន ។៥. យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ខ្ទះ​ម្តង​ទៀត​ បន្ទាប់​មក​ដាក់​ខ្ទឹម​ស, ខ្ញី​​ដែល​នៅ​សល់​ជា​មួយ​និង​ស្លឹក​ខ្ទឹម​​ឆា​ឱ្យ​ឈ្ងុយ​ដាក់​ខាត់​ណា​ស្រុះ​រួច​ចូល​ បន្ទាប់​មក​ទៀត​យក​គ្រឿង​ផ្សំ​ក្នុង​ចាន​គោម​ចាក់​ដាក់​ពី​លើ​គ្រប​ទុក​ ១នាទីចូក​ត្រឡប់​វា​។
៦. បន្ទាប់​ពី​ត្រឡប់​​ឱ្យ​ចូល​រស់​ជាតិ​ទាំង​សង​ខាង​ហើយ ​ស្រង់​វា​ដាក់​ចូល​ក្នុង​ចាន​រាប​ស្មើ​មួយ (ស្រង់​តែ​បន្លែ)​ បន្ទាប់​មក​ទៀត​​យក​សាច់​មាន់​ដែល​ឆា​ទុក​ មក​ដាក់​ឆា​ជា​មួយ​ទឹក​ដែល​នៅ​ក្នុង​ខ្ទះ​ម្តង​ទៀត ​២-៣ត្រឡប់​ដួស​ដាក់​ក្នុង​ចាន​ពី​លើ​ជា​ការ​ស្រេច៕

សូម​មើល​វីដេអូ​​ធ្វើ ៖



____________
ប្រភព http://happyfamilynews.blogspot.com/2017/09/blog-post_65.html
Tags: មុខម្ហូបឆា វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected