Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ស៊ុប​ក្រចក​គោ (ក្រចក​១គីឡូ)

Jul15,2024
ស៊ុប​ក្រចក​គោ គឺជា​ម្ហូប​មួយ​ប្រភេទ​សម្រាប់​ប៉ូវ​កំលាំង ដែល​យើង​តែងតែ​ធ្វើ​វា​ដោយ​ស្ងោរ​ទុក​រយៈពេល​ច្រើន​ម៉ោង ដើម្បី​អោយ​ស៊ុប​នោះ​កាន់តែ​ឆ្ងាញ់។ ខាងក្រោម​នេះ​គឺជា​របៀប​ធ្វើ ស៊ុប​ក្រចក​គោ ៖

៙ គ្រឿងផ្សំ ៖

១- ក្រចក​គោ (ធ្វើ​អោយ​ស្អាត) ១គីឡូក្រាម
២- ទឹក ៣លីត្រ
៣- ស្ករ ២ស្លាបព្រាបាយ
៤- អំបិល បន្តិច
៥- ទឹកត្រី ២ស្លាបព្រាបាយ
៦- ម្សៅស៊ុប ១ស្លាបព្រាបាយ
៧- ការ៉ុត ១មើម (កាត់​ជា​ដុំៗ)
៨- ដំឡូងបារាំង ១ដុំ
៩- ឆៃថាវ ១មើម
១០- រំដេង ១ដុំតូច (ដំ​អោយ​បែក)
១១- ស្លឹក​ក្រូច ៤សន្លឹក
១២- គល់​ស្លឹកគ្រៃ ២គល់ (កាត់​ខ្លីៗ ដំ​អោយ​បែក)
១៣- ខ្ទឹមស ៥កំពឹស (ដំ​អោយ​បែក)
១៤- ខ្ទឹមក្រហម ១ដុំធំ (ដំ​អោយ​បែក)
១៥- ប្រេងឆា ១ស្លាបព្រាបាយ

៙ របៀប​ធ្វើ ៖

១- ក្រចក​គោ​លាង​ទឹក​អោយ​ស្អាត កាត់​ជា​ដុំ​ធំៗ​ល្មម។
២- ដាំ​ទឹក​អោយ​ពុះ រួច​ដាក់​ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី។
៣- ដាំ​ប្រេងឆា​អោយ​ក្តៅ ដាក់ ខ្ទឹមស ខ្ទឹមក្រហម ស្លឹក​ក្រូច គល់​ស្លឹកគ្រៃ រំដេង ឆា​អោយ​ឈ្ងុយ ទើប​យក​ទៅ​ដាក់​ក្នុង​ទឹក​ដែល​កំពុងតែ​ពុះ រួច​ដាក់​សាច់​ចូល​រំងាស់​ប្រហែល ១ម៉ោង។
៤- ដាក់​បន្លែ ចូល​រំងាស់​ប្រហែល ១ម៉ោងទៀត ឬ​រហូត​ដល់​សាច់​ផុយ​ជាការស្រេច។
៥- ពេល​ពិសា​ដួស​ដាក់​ចាន រួច​រោយ​ស្លឹក​ជី និង​ស្លឹក​ខ្ទឹម​ពីលើ ញ៉ាំ​ក្តៅៗ៕
____________
អ្នកស្រី សុគន្ធារី

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។