Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប សម្លការី ដោយអ្នក​ស្រី សុគន្ធារី (សាច់មាន់ ១គីឡូក្រាម សាច់គោ៥ខាំ)

សម្លការី ដោយអ្នក​ស្រី សុគន្ធារី (សាច់មាន់ ១គីឡូក្រាម សាច់គោ៥ខាំ)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ‬

១- សាច់​មាន់ ១គីឡូក្រាម (ហាន់​ជាដុំ​ធំៗ​ល្មម)
២- សាច់គោ ៥ខាំ (ហាន់​ជា​ដុំ​ធំៗ​ល្មម)
៣- ខ្ទឹមបារាំង ១ដុំ (ហាន់​តូច​ល្មម)
៤- ការ៉ុត ១ផ្លែ (ហាន់​ជា​ដុំ)
៥- ដំឡូងបារាំង ១ដុំ (ហាន់​ជា​ដុំ)
៦- គ្រឿង​បុក ១កូនចានចង្កិះ (ខ្ទឹមស ខ្ទឹមក្រហម រំដេង ល្មៀត ស្លឹក​​ក្រូច គល់​ស្លឹកគ្រៃ)
៧- ក្បាល​ខ្ទិះ​ដូង ១/២ លីត្រ
៨- ខ្ទិះដូង ១ ១/២ លីត្រ
៩- សណ្ដែកដី​លីង ៥០ក្រាម (បុក​អោយ​បែក​តិចៗ)
១០- ទឹកត្រី ៤ស្លាបព្រាបាយ
១១- អំបិល ១ស្លាបព្រាកាហ្វេ
១២- ស្ករត្នោត ១ខាំ
១៣- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
១៤- ម្ទេស​ក្រៀម ១០ផ្លែ (ត្រាំ​ទឹក​អោយ​រីក ចិញ្ច្រាំ​អោយ​ម៉ត់)
១៥- ផ្កាចន្ទន៍ ២ផ្កា (អត់​ក៏បាន)

‪៙ របៀប​ធ្វើ‬ ៖

១- ដាំ​ឆ្នាំង​អោយ​ក្តៅ ដាក់ក្បាលខ្ទិះ១វែក ទុក​អោយ​ពុះ ដាក់​ម្ទេស​ក្រៀម និង​ផ្កាចន្ទន៍​ចូល​ឆា​អោយ​ឡើង​ពណ៌​ក្រហម​ល្អ សឹម​ដាក់​គ្រឿង​បុក​ចូល​ឆា​អោយ​ឈ្ងុយ (បន្ថែម​ខ្ទិះ​បន្តិចៗ កុំ​អោយ​ខ្លោច)។

២- ដាក់​សាច់​ចូល ឆា​បី​បួន​ត្រឡប់ រួច​ដាក់​គ្រឿង​ផ្សំ​រសជាតិ ដូចជា ស្ករ អំបិល ទឹកត្រី និង​ម្សៅស៊ុប​ចូល​ឆា​អោយ​សព្វ រំងាស់​អោយ​ស្ងួត​ទឹក​ដែល​ចេញ​ពី​សាច់។

៣- ដាក់​សណ្ដែកដី ការ៉ុត និង​ដំឡូងបារាំង​ចូល រួច​ដាក់​ខ្ទិះដូង​ចូល រំងាស់​អោយ​ផុយ​សាច់ និង​ដាច់​ទឹក​បន្តិច ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត (បើ​សាប​ថែម​ទឹកត្រី) រួច​ដាក់​ក្បាល​ខ្ទិះ​ដែល​នៅ​សល់ និង​ខ្ទឹម​បារាំង​ចូល ទុក​មួយ​ពុះ​ជា​ការ​ស្រេច​៕

*** បើ​ញ៉ាំ​ជាមួយ​នំបញ្ចុក ស្ល​អោយ​រាវ​បន្តិច(បន្ថែម​ទឹក) បើ​ញ៉ាំ​ជាមួយ​នំបុ័ង ស្ល​អោយ​ខាប់​បន្តិច។
*** បើ​ចូលចិត្ត​អាច​ដាក់​កាពិ តែ​បើ​អត់​ប្រើ​ទឹកត្រី​ជំនូស។
___________
អ្នកស្រី សុគន្ធារី
Tags: មុខម្ហូបសម្ល វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected