Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ស្ងោរ​ត្រឡាច​ញាត់​សាច់​ជ្រូក

Jul14,2024

៙ គ្រឿងផ្សំ ៖

- ត្រឡាច ១ ចៀរ​យក​បណ្ដូល​ចេញ
- សាច់​ជ្រូក បី​ខាំ
- ផ្សិត​ត្រចៀក​កណ្តុរ ហាន់​ល្អិតៗ ១ស្លាបព្រា
- ស្លឹកខ្ទឹម បួន​ដើម
- ខ្ទឹមស​ចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
- ពងមាន់ ១
- ម្សៅឆា កន្លះ​ស្លាបព្រាកាហ្វេ
- អំបិល ចុង​ស្លាបព្រា
- ម្សៅស៊ុប​មី​គៀវ ១ស្លាបព្រាកាហ្វេ
- ស្ករ កន្លះ​ស្លាបព្រាកាហ្វេ
- ម្រេច កន្លះ​ស្លាបព្រាកាហ្វេ

៙ របៀប​ធ្វើ ៖

១. លាយ​សាច់​ជ្រូក​ជាមួយ អំបិល, ខ្ទឹមស, ស្លឹកខ្ទឹម, ពងមាន់, ម្សៅឆា, ម្រេច, ស្ករ ទាំងអស់​ចូលគ្នា ។
២. ញាត់​ចូលក្នុង​ត្រឡាច ដែល​កាត់​កង់ ចោះ​បណ្ដូល​ចោល ។
៣. ដាំ​ទឹក​ឱ្យ​ពុះ រួច​បង់​ត្រឡាច​ញាត់ ចូល រួច​រំងាស់​ទាល់​តែ​ផុយ​សាច់​ត្រឡាច ។
៤. ភ្លក់​និង​ថែមថយ សាប​ប្រៃ តាម​ចំណូល​ចិត្ត ។
៥. បើ​ចង់​ឱ្យ​មាន​រសជាតិ​ប្លែក សូម​បង់​​បង្គា​ក្រៀម ចូលក្នុង​ទឹក​ស្ងោរ ពេល​ដាំ​ពុះ មុននឹង​ដាក់​ត្រឡាច​ចូល។ បើ​ដាក់​បង្គា​ស្រស់ សូម​ដាក់ ពេល​មុន​លើក​ស្ងោរ​ចុះ​ពី​ចង្ក្រាន ៕
____________
ប្រភព http://happyfamilynews.blogspot.com/2017/09/blog-post_85.html

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។