Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ស៊ុប​ស៊ូគី (ឆ្អឹង​ជំ​នី​​ បង្គា​ ២៥០ ​ក្រាម)

Jul15,2024

៙ គ្រឿងផ្សំ ៖

១- ឆ្អឹង​ជំ​នី​​ ២៥០​ក្រាម
២- ឆៃថាវ​ ១ មើម
៣- បន្លែ​(​ស្ពៃ​បូកគោ ត្រកួន​ ស្ពៃខ្មៅ….) ៥០០ ក្រាម
៤- បង្គា​ ២៥០ ​ក្រាម
៥- ផ្សិត ២០០ ក្រាម
៦- ស្លឹក​ត្រចៀក​កណ្តុរ ២៥ក្រាម
៧- មីសួ ៣ដុំ
៨- សាច់​​បន្ថែម(តាម​ចំណូល​ចិត្ត​​ ឧ.សាច់​ជ្រូក​) ២៥០ក្រាម
៩- ខ្ទឹម​ស ១២ ​កំពឹស
១០- អំបិល​ ២ ស្លាបព្រា​កាហ្វេ
១១- ប៊ីចេង ​មួយ ស្លាបព្រា​កាហ្វេ
១២- ទឹកត្រី​ ៥ ស្លាបព្រា​បាយ
១៣- ស្ករ​ស​ កន្លះ​ ស្លាបព្រាបាយ​​
១៤- ស៊ុត​ មួយ​គ្រាប់
១៥- ទឹក​ប្រេង​ខ្យង ៣ស្លាព្រាបាយ
១៦- ទឹក​ម្ទេស​ដប ២០០មីលីលីត
១៧- ខ្ទឹម​ក្រហម​ត្រាំ ​២ទៅ៣មើម
១៨- ជីរវ៉ាន់ស៊ុយ ​​មួយ​ដុំ
១៩- ល្ងស​​​ ៥០​ក្រាម

៙ វិធី​ធ្វើ ៖

១- ជាដំបូង​អ្នក​ត្រូវ​កាត់​ឆ្អឹង​ជំ​នី​ប្រវែង​ ១តឹក​​ព្រម​ទាំង​លាង​សម្អាត​ឲ្យ​ស្អាត។​ឆៃថាវ​ត្រូវ​កោស​សម្បក​នឹង​សម្អាត​ឲ្យ​ស្អាត​បន្ទាប់​មក​កាត់​ទទឹង​ៗ​កម្រាស់​ ១​ឬ ២​សង់ទីម៉ែត្រ​​​ទុក​មួយ​អន្លើ។

២- បន្លែ​ត្រូវ​កាត់​ប្រវែង​ ១​តឹក​​។​ ចំណែក​បង្គា​ត្រូវ​បក​សំបក​នឹង​លាស​សម្អាត​ឲ្យ​ស្អាត​។ ផ្សិត​ត្រូវ​កាត់​ជើង​ដែល​នៅ​ក្បែរ​ដី​ចោល​និង​លាង​សម្អាត​ឲ្យ​ស្អាត។ ស្លឹកត្រចៀក​កណ្តុរ​ត្រូវ​​ត្រាំ​ទឹក​ឲ្យ​រីក​និង​កាត់​កម្ទេច​ឈើ​​ដែល​នៅ​ជាប់​នោះ​ចេញ​ឲ្យ​ស្អាត​។ មីសួ​ត្រូវ​ត្រាំ​ទឹក​ឲ្យ​រីក​នឹង​កាត់​ប្រវែង​ ២ តឹក​ទុក​មួយ​អន្លើ។ សម្រាប់​សាច់​ដែល​បន្ថែម​នោះ​អ្នក​គួរ​ហាន់​ជា​បន្ទះ​ស្តើង​ៗ​។

៣- ជា​បន្ត​មក​ទៀត​ត្រូវ​ដាក់​ដាំ​ទឹករំងាស់​​​ឆ្អឹង​ជំនីរ​​​​ដាក់ និង​ឆៃថាវ​ចូល​​​​ព្រម​ទាំង​ដំ​ខ្ទឹម​ស​​ប្រហែល​៣ទៅ៤​កំពឹស ​រួម​ទាំង​ដំ​ខ្ទឹម​ក្រហម​ត្រាំ​ចូល​ក្នុង​ទឹក​ស៊ុប​រង​ចាំ​រយះ​ពេល​ ១ម៉ោង​។

៤- មួយ​ម៉ោង​ក្រោយ​សូម​បន្ថែម​អំបិល​​មួយ​ស្លាបព្រាកាហ្វេ,ប៊ីចេង​មួយ​ស្លាបព្រាកាហ្វេ,ទឹកត្រី​ ៥ស្លាព្រា​បាយ​,ស្ករ​ស​កន្លះ​ស្លាបព្រាបាយ​​រង​ចាំ​មួយ​រំពុះ។ នៅ​ពេល​ញ៉ាំ​បន្ថែម​បន្លែ,សាច់​បន្ថែម​,បង្គា,ផ្សិត​,ត្រចៀក​កណ្តុរ​ចូល​កូរ​ឲ្យ​សព្វ​រួច​បន្ថែម​មីសួ​ព្រម​ទាំង​គោះ​ស៊ុត​ចូល​មួយ​គ្រាប់​ចូល​ជាការស្រេច។

៥- ដំណាក់កាល​នេះ​អ្នក​គួរតែ​ធ្វើ​ទឹក​ជ្រលក់​ ចំណែក​វិធី​ធ្វើ​ទឹក​ជ្រលក់​គឺ ដាក់​ខ្ទឹមស​ព្រម​ទាំង​ខ្ទឹម​ក្រហម​ត្រាំ​ដែល​នៅ​សល់​,​ទឹក​ម្ទេស​ដប​,ទឹក​ប្រេង​ខ្យង​,ព្រម​ទាំង​អំបិល​មួយ​ស្លាបព្រាកាហ្វេ​ចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក​មួយ​ហើយ​ធ្វើ​ការ​ក្រឡុក​ឲ្យ​ម៉ត់​ចូល​គ្នា​បន្ថែម​​​ ល្ងស​​នឹង​ស្លឹក​ជីរវ៉ាន់សុយ​​​ចូល​កូរ​ចូល​គ្នា​ឲ្យ​សព្វ​រួច​ជាការស្រេច៕
_____________
ប្រភព​ពី http://recipe.camlocation.com

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។