Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ស៊ុប​មី​ក្រៅ​ឆ្នាំងដី (សាច់បន្ទះ៥បន្ទះ ស្ពៃក្ដោប ផ្សិត មីមួយ​កញ្ចប់)

ស៊ុប​មី​ក្រៅ​ឆ្នាំងដី (សាច់បន្ទះ៥បន្ទះ ស្ពៃក្ដោប ផ្សិត មីមួយ​កញ្ចប់)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៙

១- សាច់បន្ទះ៥បន្ទះ(សាច់សុទ្ធឬសាច់បីជាន់)
២- ស្ពៃក្តោប១០០ក្រាម
៣- ខ្ទឹមស៣ឬ៤កំពឹស
៤- ប្រេងខ្យងមួយស្លាបព្រាបាយ
៥- អំបិលកន្លះស្លាព្រាកាហ្វេ
៦- ប៊ីចេងកន្លះស្លាបព្រាកាហ្វេ
៧- ស្ករសមួយស្លាបព្រាកាហ្វេ
៨- ម្រេចម៉ត់កន្លះស្លាព្រាកាហ្វេ
៩- ផ្សិតស្រស់ ៥០ក្រាម
១០- ខ្ញី ៥០ក្រាម
១១- ទឹកធម្មតា ២៥០មីលីលីត្រ
១២- មីមួយកញ្ចប់
១៣- ស្លឹកខ្ទឹម

៙ វិធី​ធ្វើ ៖

១- ប្រើ​សាច់​សុទ្ធ​មក​លាង​អោយ​បាន​ស្អាត រួច​ទុក​មួយ​អន្លើ អោយ​ស្រស់ទឹក។​ ស្ពៃក្ដោប​​អ្នក​ត្រូវ​ហាន់​អោយ​តូចៗ ដូចជា​ហាន់​ស្ងោរ។ ផ្សិត​អ្នក​គួរ​ប្រើ​ផ្សិត​ដែកគោល​ស្រស់​លាង​ទឹក​អោយ​បាន​ស្អាត។​ ខ្ញី​អ្នក​ចិត​សម្បក​លាង​ទឹក​អោយ​ស្អាត រួចពុះជា២ ហាន់​ជា​បញ្ឆិត​ ឬ​ជា​បណ្តោយ​ទុក​មួយអន្លើ។

២- ខ្ទឹម​ចិញ្ច្រាំ​អោយ​ម៉ដ្ឋ​ដាក់​បំពង​អោយ​ឈ្ងុយ បន្ទាប់មក​ដាក់​សាច់​ដែល​បាន​លាង​ទុក​នោះ​ចូល ត្រូវ​ឆា​ត្រឡប់​អោយ​សព្វ​សាច់ ចាំចាក់ប្រេងខ្យងចូលចំនួន១ស្លាព្រាបាយ រួច​បន្ថែម​អំបិល​ កន្លះ​ស្លាបព្រាកាហ្វេ ប៊ីចេង​កន្លះ​ស្លាបព្រាកាហ្វេ ស្ករ​មួយ​ស្លាបព្រាកាហ្វេ ម្រេច​កន្លះ​ស្លាបព្រាកាហ្វេ។

៣- ដំណាក់កាល​បន្ត អ្នក​ត្រូវ​បន្ថែម​ស្ពៃ​ក្តោប ខ្ញី និង ផ្សិត​ឆា​ចូល​គ្នា​មួយ​ស្របក់ រួច​ក៏​ដួស​ដាក់​ចាន​សិន​។​ បន្ថែមទឹកធម្មតាចំណុះកន្លះ២៥០មីលីលីត្រ (សម​ល្មម) ទុក​អោយ​ពុះ ទុក​មួយអន្លើ។

៤- ដាក់​ដាំ​ទឹក​អោយ​ពុះ​ផ្សេង រួច​ដាក់​មី​ចូល រងចាំ៣នាទីបន្ទាប់មកស្រង់មីចេញទុកអោយស្រក់ទឹក។

៥- ដួស​ទឹកស៊ុប​ដាក់​ក្នុង​ចាន​កន្លះ​ចាន រួច​យក​មី​ចូល​ដាក់ ជាមួយ​សាច់​ដែល​ដួស​ទុក​ហើយ​ក៏​រោយ​ស្លឹកខ្ទឹម​ពីលើ​ជាការស្រេច អ្នក​អាច​បន្ថែម​ស៊ុត​មាន់​ឬ​ទា​បាន​តាម​ចំណូលចិត្ត៕

_____________
ប្រភព​ពី camlocation
Tags: មុខម្ហូបស៊ុប វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected