៙ គ្រឿងផ្សំ ៖
១- សាច់មាន់ ១ភ្លៅ២- ស៊ុតខ្មៅឆ្អិន ១គ្រាប់
៣- ជីរវ៉ាន់ស៊ុយ ហាន់រួច ១ស្លាបព្រាបាយ
៤- ជីរណា ១គល់
៥- អង្ករ ១០០ក្រាម
៦- ស្ករស ១ស្លាបព្រាកាហ្វេកន្លះ
៧- អំបិល ១ស្លាបព្រាកាហ្វេ
៨- ម្រេចគ្រាប់ ៥ទៅ៦គ្រាប់
៩- ម្រេចម៉ត់ស ១ ចុងស្លាបព្រា
១០- ខ្ទឹមស ៥កំពឹស
១១- ទឹកស៊ីអ៊ីវ ១ ស្លាបព្រា
១២- ខ្ទឹមបំពង ១ ស្លាបព្រា
១៣- ស្លឹកខ្ទឹម ២ គល់។
៙ វិធីធ្វើ ៖
១- ជាចំនុចចាប់ផ្តើមដែលអ្នកត្រូវធ្វើ កាត់ហាន់ជីរណា ចិញ្ច្រាំខ្ទឹម ២កំពឹស និងស្លឹកខ្ទឹម ជាមុន។ យកសាច់ភ្លៅមាន់ពាក់កណ្តាល យកមកភ្លើយយកតែសាច់ រួចចិញ្ច្រាំវាអោយម៉ត់ បន្ទាប់មករោយម្រេចស ជីរវ៉ាន់ស៊ុយ ហើយដាក់ទឹកស៊ីអ៊ីវចូល ច្របល់ចូលគ្នាឱ្យសព្វទុកអោយចូលជាតិ ធ្វើការមូលវាជាដុំតូចៗ។
២- ជាបន្តមកទៀត អ្នកត្រូវដាក់ដាំទឹកអោយពុះ ក្រោយមកបង់ខ្ទឹមស (ដំឱ្យសំប៉ែត) ម្រេចគ្រាប់ ជីវ៉ាន់ស៊ុយ ភ្លៅមាន់ដែលនៅសល់ចូល បន្ថែមអំបិល រួចធ្វើការរំងាស់វា អោយចេញជាតិ និងឆ្អិនសាច់។
៣- ក្រោយពីសាច់ឆ្អិនហើយ អ្នកអាចស្រង់យកខ្ទឹម ជី និងសាច់ចេញ(ដើម្បីធ្វើការបេះសាច់វាជាសរសៃ) ដាក់អង្ករដែលលាងរួចចូល ស្ងោរអង្ករឱ្យរីកក្លាយទៅជាបបរ និងដាក់ស្ករស សាច់ដែលមូលជាដុំៗចូល។ ពេលញ៉ាំ អ្នកអាចពុះស៊ុតខ្មៅជា ៤ ចម្រៀក បន្ទាប់មក យកមកដាក់ពីលើបបរ ហើយបន្ថែមសាច់ដែលហែករួច ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ខ្ទឹមបំពង ម្រេចសពីលើ។
៙ គ្រឿងបន្ថែម៖
អ្នកអាចបន្ថែមខ្ញីហាន់ ឆាខ្វៃ ក៏ដូចជាស៊ុត ១គ្រាប់ តាមចំណូលចិត្ត៕_____________
ប្រភព https://www.youtube.com/watch?v=9eqodv3B1KQ
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។