Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

នំ​បាញ់ដុក (ខ្លះ​សរសេរ​ថា​នំបាញ់ដុប)

Jul12,2024
តើ​មិត្ត​អ្នក​អាន​ធ្លាប់​ឮ​នំ​បាញ់​ឌុក​ទេ? នំ​បាញ់ឌុក​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ថែមទាំង​មិន​បណ្តាល​អោយ​ក្តៅ​ខ្លួន​នោះ​ទេ​នៅ​ពេល​ហូប​ច្រើន ។ សូម​សាកល្បង​ធ្វើ​ទាំងអស់គ្នា​សម្រាប់​ថ្ងៃ​​ចុង​សបា្តហ៍​នេះ ។

+ គ្រឿងផ្សំ ៖

-​ ម្សៅ​អង្ករ​ខ្សាយ ១៥០ក្រាម
- ម្សៅឆា ១៥០ក្រាម
- ទឹក​ស្លឹក​តយ (ស្លឹក​តយ ៥-១០សន្លឹក, ទឹក ១០៨០មីលីលីត្រ)
- អំបិល ១ស្លាបព្រាកាហ្វេ
- ល្ង​លីង ដាក់​តាម​ការ​ចូល​ចិត្ត

+ វិធី​ធ្វើ ៖

១. ​ដំបូង​យក​ឆ្នាំង​មក​​ដាក់​ម្សៅ​អង្ករ, ម្សៅឆា, អំបិល និង​ទឹក​ស្លឹក​តយ រួច​​កូរ​ចូល​គ្នា​​ឲ្យ​សព្វ។
២. ​បន្ទាប់​មក​​យក​មក​​ដាក់លើ​ភ្លើង​កូរ(ត្រូវ​កូ​រហូត)​ ២ទៅ ៣នាទីដំបូងដាក់​ភ្លើង​​ខ្លាំង បន្ទាប់​មក​ទៀត​​ដាក់​ភ្លើង​ក្តៅ​ល្មម​បាន​​ហើយ​​ កូរ​ប្រហែល​ជា​ ២០-២៥នាទី។
៣. ២៥នាទី​​នំ​បាន​ឆ្អិន​​លើក​​វា​យក​មក​ចាក់​ដាក់​​ក្នុង​ថាស​​​វាច​ឲ្យ​ស្មើ​ រួច​ហើយ​​ទុក​​ឲ្យ​ត្រជាក់​។
៤. បន្ទាប់​ពី​នំ​បាន​ត្រជាក់​​យក​មក​កាត់​​ជា​ដុំ​ៗ​ តាម​ដែល​​ចង់​បាន​ ហើយ​យក​វា​​មក​ញ៉ាំ​ជា​មួយ​​ទឹក​ស្ករ និង​ខ្ទិះដូង​​រោយ​ល្ង​ដាក់​ពីលើ ។

+ វិធី​ធ្វើ​ទឹក​ស្ករ ៖ ស្ករ​ត្នោត​ដុំ ៤៥០ក្រាម, ទឹក ៣៦០មីលីលីត្រ, អំបិល បន្តិច, ខ្ញី ១ដុំចិតបន្ទះៗ ដាក់​ចូល​ក្នុង​ឆ្នាំង​​ទាំង​អស់ ដាក់​ដាំ​ឲ្យ​​ពុះ​បន្ថែម​ ម្សៅឆា ១ស្លាបព្រាបាយ កូរ​វា​បន្តិច​ទៀត​​ជា​ការ​ស្រេច។

+ វិធី​ធ្វើ​ទឹក​ខ្ទិះដូង ៖ ខ្ទិះដូង ៤៨០មីលីលីត្រ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះ​ស្លាបព្រា​កាហ្វេ, ម្សៅឆា ១ស្លាបព្រាបាយ ដាក់​ចូល​ក្នុង​ឆ្នាំង​ទាំងអស់ ​កូរ​វា​ឲ្យ​សព្វ​យក​វា​​ដាក់​ដាំ​ឲ្យ​ពុះ​​ជា​ការ​ស្រេច ៕
________________
ដោយ៖ សុខឡៃ
ប្រភព : មង្គលការ

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។