៙ គ្រឿងផ្សំ ៖
- ឆ្អឹងជំនីរជ្រូក ៣០០ក្រាម(៣ខាំ) ត្រូវលាងឱ្យស្អាត កាប់តូចៗល្មម- ម្នាស់ ១ចំហៀង លាងទឹកឱ្យស្អាតពុះជាពីរ ចិតជាចំណិតបញ្ឆិតមិនស្ដើងពេក និងមិនក្រាស់ពេក
- ខ្ទឹមស ៥០ក្រាម
- ទឹកត្រី ១០មីលីលីត្រ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹម ២មើម
- ខ្លាញ់ ៥០ក្រាម
- ស្លឹកខ្ទឹមត្រូវលាងឱ្យស្អាត រួចហាន់ខ្លីល្មម
- ខ្ទឹមសត្រូវបកសម្បកចេញលាងទឹកឱ្យស្អាត ហើយចិញ្ច្រាំកុំឱ្យម៉ដ្ឋពេក
៙ របៀបរៀបចំគ្រឿងផ្សំ របៀបធ្វើ ៖
១- ដំបូងត្រូវដាក់ខ្ទះឱ្យក្ដៅ ហើយដាក់ខ្លាញ់ចូលទុកឱ្យក្ដៅ ដាក់ខ្ទឹមសចូលទុកឱ្យក្រហមប្រឿងៗ២- បន្ទាប់មកដាក់ឆ្អឹងជំនីរជ្រូក បំពងឱ្យក្រហម ដួសទុកសិន និងចាក់ខ្លាញ់ទុក
៣- ដាក់ខ្លាញ់ចូលល្មម ដាក់ខ្ទឹមសចូល កូរឲ្យក្រហមប្រឿងៗ
៤- ដាក់ឆ្អឹងជំនីរជ្រូកបំពង ជាមួយទឹកត្រី ស្ករស ប៊ីចេង អំបិល លៃឱ្យសមល្មម កូរបានបន្តិច
៣- ទើបដាក់ម្នាស់ចូល កូរមួយសន្ទុះ
៤- ដួសដាក់ចាន និងរោយស្លឹកខ្ទឹមពីលើជាការស្រេច ។
បញ្ជាក់ ៖ ដើម្បីរក្សាភាពស្រួយនៃឆ្អឹងជំនីរជ្រូកបំពង យើងអាចឆាគ្រឿងផ្សំជាមួយម្នាស់ រួចយកមកស្រោចពីលើ ឆ្អឹងជំនីរជ្រូកបំពង ដែលតម្រៀបក្នុងចាន ធ្វើបែបនេះគឺរបៀបក្នុងភោជនីយដ្ឋាន ។
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។