៙ គ្រឿងផ្សំ ៖
១- ក្តាម (ស្រែ) ១គីឡូក្រាម២- ស្លឹកអម្ពិល ១ខាំ
៣- ប្រហុក ៤ចង្វា (តាមចំណូលចិត្ត)
៤- ម្ទេស ៤គ្រាប់
៥- ម្អម តាមចំណូលចិត្ត
៦- ទឹកត្រី ១ស្លាបព្រាបាយ
៧- ម្សៅស៊ុប ១ស្លាបព្រាបាយ
៨- អំបិល បន្តិច
៩- ទឹក ៥០០មីលីលីត្រ (តាមចំណូលចិត្ត)
៙ របៀបធ្វើ ៖
១- ក្តាមលាងទឹកអោយស្អាត បកអោយស្អាត រួចកាត់ដង្កៀបធំៗ និងស្នូកទុកមួយអន្លើ។២- យកក្តាមដែលក្តាមដែលបករួចទៅបុកអោយម៉ដ្ឋ (ដង្កៀបធំៗ និងស្នូកអត់បុកទេ) រួចយកមកលាយទឹកបន្តិច (ដើម្បី ច្របាច់យកខួរ) ច្របាច់អោយសព្វ ស្រង់កាកចេញអោយអស់ទុកទឹកសម្រាប់ស្ល។ ធ្វើបែបនេះពីរបីរហូតដល់អស់ទឹក ៤០០មីលីលីត្រ។
៣- ឆ្កឹះយកខួរក្តាមចេញពីស្នូក ដាក់ក្នុងទឹកខួរ។
៤- ដាក់ទឹកដែលនៅសល់ដាំអោយពុះ រួចជ្រំប្រហុកដាក់ (ដួសពពុះចោល) រួចដាក់ម្ទេស អំបិល ទឹកត្រី ម្សៅស៊ុប និងដង្កៀបក្តាមចូល រំងាស់ប្រហែល ៥នាទី។
៥- ដាក់ស្លឹកអំពិលចូល ទុក១នាទី រួចចាក់ទឹកខួរចូលទុកអោយពុះ ភ្លក្សរសជាតិតាមចំណូលចិត្ត (ជូរបន្តិច) រួចដាក់ម្អមចូលទុក១នាទីជាការស្រេច៕
____________
អ្នកស្រី សុគន្ធារី
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។