Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ជើងទា​ចំហុយ​ផ្សិតចិន (ជើងទា​ផាក់ឡូវ ១០​ជើង, ផ្សិតចិន​ក្រៀម ៥ដើម)

Jul15,2024

៙ គ្រឿងផ្សំ ៖

១- ជើងទា​ផាក់ឡូវ ១០​ជើង
២- ខ្លាញ់​ជ្រូក​ទំហំ ៥x៥ ស.ម ៣បន្ទះ
៣- ផ្សិត​ចិន​ក្រៀម ៥ដើម
៤- ខ្ទឹមស​ ដំ​បំបែក ១០កំពិស
៥- ឫ​ជីរវ៉ាន់ស៊ុយ ៣ដើម
៦- ម្រេច​គ្រាប់ ១ស្លាបព្រាកាហ្វេ
៧- ស្ករស ១ស្លាបព្រា​កាហ្វេ
៨- ប្រេងខ្យង ១ ស្លាបព្រាបាយ
៩- ប្រេងល្ង ១ ស្លាបព្រាបាយ
១០- ទឹកស៊ុប ១/២ ពែង
១១- ប៊ីចេង បន្តិច

៙ វិធី​ធ្វើ ៖

១- ជើងទា​ផាក់ឡូវ​ ៥គូ, ខ្លាញ់ជ្រូក​ទំហំ ​៥x៥ ស.ម ៣បន្ទះ, ​ផ្សិត​ចិន​ ៥ដើម, ​ខ្ទឹមស​ ដំ​បំបែក ​១០កំពិស​, ឫ​ជីរវ៉ាន់ស៊ុយ​ ៣ដើម, ​ម្រេច​គ្រាប់​ ១ស្លាបព្រាកាហ្វេ ,​ ស្ករស ​១ស្លាបព្រា​កាហ្វេ​ , ប្រេងខ្យង​ ១ស្លាបព្រាបាយ, ​ប្រេងល្ង ​១ស្លាបព្រាបាយ​ , ទឹកស៊ុប​ ១/២ ពែង ,​ ប៊ីចេង ​។

២- ផ្សិត​ចិន​ ត្រាំទឹក​អោយ​ទន់​ កាត់​ផ្នែក​ចាស់​រឹង​ចេញ ​។

៣- កាប់​ជើងទា​ ជា​កង់ៗ ​ដាក់​តម្រៀប​ក្នុង​ឆ្នាំងដី​ ដែល​រៀប​ខ្លាញ់​ជ្រូក​ ពីក្រោម​ជាស្រេច ​ដាក់​ផ្សិត​ចិន ​ខ្ញី ខ្ទឹមស​ ឫ​ជីរវ៉ាន់​ស៊ុយ ​ម្រេច ។

៤- ផ្សំ​ស្ករ​ ប៊ីចេង ​ប្រេងខ្យង ​ប្រេងល្ង​ ទឹកស៊ុប ​ចូល​ជា​មួយគ្នា​ ស្រោច​ក្នុង​ឆ្នាំងដី​ បិទ​គម្រប​ ដាក់លើ​ចង្ក្រាន​ ចំហុយ​ រហូត​នៅ​ទឹក​តិចៗ​ ទទួលទាន​ជាមួយ​ទឹកជ្រលក់​ជូរ ​និង​ម្រេច​ម៉ដ្ឋ ៕

______________
ប្រភព​ពី : camlocation

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ តែពាក្យបច្ចេកទេសសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។