៙ គ្រឿងផ្សំ ៖
១- សាច់ទ្រូងមាន់ ៤ខាំ ហាន់ស្តើងៗ២- ក្បាលខ្ទិះដូង កន្លះចានចង្កឹះ
៣- ខ្ទិះដូង ២ចានចង្កិះកន្លះ
៤- ស្លឹកក្រូចសើច ៤សន្លឹក ហែកជាចំនែកល្អិតៗ
៥- ត្រប់ស្រួយ ៦-៨ផ្លែ ពុះជា៤
៦- ស្លឹកជីរនាងវង ១ចានចង្កិះ
៧- ម្ទេសខៀវ ២ផ្លែ ហាន់បញ្ឆិតៗ
៨- ម្ទេសក្រហម ២ផ្លែ ហាន់បញ្ឆិតៗ
៩- ម្ទេសអាចម៍សត្វខ្ចី(ម្ទេសតូចៗ) ១៥គ្រាប់
១០- ទឹកត្រី ១ស្លាបព្រាបាយកន្លះ
១១- ស្ករត្នោត ២ស្លាបព្រាកាហ្វេ
១២- អំបិល ១ស្លាបព្រាកាហ្វេ
១៣- គ្រាប់ល្ង កន្លះស្លាបព្រាកាហ្វេ
១៤- គ្រាប់ការី (cumin) កន្លះស្លាបព្រាកាហ្វេ
១៥- ម្រេចស ១ស្លាបព្រាកាហ្វេ
១៦- រំដេងចិញ្ច្រាំ ១ស្លាបព្រាបាយ
១៧- គល់ស្លឹកគ្រៃហាន់ស្តើងៗ ២ស្លាបព្រាបាយ
១៨- សម្បកក្រូចសើច ១ស្លាបព្រាកាហ្វេ
១៩- ជីរវ៉ាន់ស៊ុយហាន់ល្អិតៗ កន្លះចានចង្កឹះ
២០- ខ្ទឹមស ១០កំពិស
២១- ខ្ទឹមក្រហម ៣ដុំ១ស្លាបព្រាកាហ្វេ
២២- កាពិ ១ស្លាបព្រាកាហ្វេ
៙ របៀបធ្វើ ៖
១- លីង គ្រាប់ការី ម្រេចស គ្រាប់ល្ង ចូលគ្នារួចយកទៅបុកអោយម៉ដ្ឋ ដាក់ម្ទេសអាចម៍សត្វ អំបិល ខ្ទឹមស រំដេង គល់ស្លឹកគ្រៃ សម្បកក្រូចសើច ជីរវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម និងកាពិ បុកជាមួយគ្នាអោយម៉ដ្ឋ។
២- ដាំខ្ទះអោយក្តៅ ដាក់ក្បាលខ្ទិះ រួចដាក់គ្រឿងបុកចូល ឆាអោយ ស្ងួតទឹកបន្តិចសឹមដាក់សាច់មាន់ចូលកូរពីរបីត្រលប់ ដាក់ ស្លឹកក្រូចសើច ទឹកត្រី និងស្ករ ចំអិនប្រហែលជា ៣ទៅ៤នាទី។
៣- ដាក់ខ្ទិះក្នុងឆ្នាំងដាំអោយពុះ សឹមដាក់សាច់ឆាចូល រំងាស់អោយពុះ ដាក់ត្រប់ស្រួយប្រហែលជា ២នាទី ដាក់ម្ទេសហាន់ និងជីរនាងវង ចូលជាការស្រេច៕
_______________ប្រភពពី :camlocation
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ តែពាក្យបច្ចេកទេសសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។