Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ស៊ុប​ប្រហិត​សាច់គោ (ប្រហែល​កន្លះ​គីឡូ)

Jul14,2024

៙ គ្រឿងផ្សំ ៖

១- ប្រហិត​សាច់គោ (ប្រហែល​កន្លះ​គីឡូ)
២- ទឹកស៊ុប​សាច់​មាន់ ២ពែង
៣- ទឹកត្រី ១ស្លាបព្រាបាយ
៤- ស្ករ ១ស្លាបព្រាកាហ្វេ
៥- អំបិល បន្តិច
៦- ខ្ទឹម​បារាំង​ចិញ្ច្រាំ ១ស្លាបព្រាបាយ
៧- ខ្ទឹមស​ចិញ្ច្រាំ ១ស្លាបព្រាបាយ
៨- ស្លឹកខ្ទឹម​ហាន់​ប្រវែង​មួយ​ថ្នាំងដៃ ៣-៤ដើម
៩- ប្រេងឆា 2ស្លាបព្រាបាយ

៙ របៀប​ធ្វើ ៖

១- កម្ដៅ​​ឆ្នាំង​អោយ​ក្តៅ ដាក់​ប្រេងឆា​១ស្លាបព្រាបាយ ខ្ទឹម​បារាំង​ចិញ្ច្រាំ បំពង​អោយ​ឡើង​ពណ័​ក្រហម។ បន្ថែម​ស្ករ អំបិល និង​ទឹកត្រី កូរ​អោយ​សព្វ ដាក់​ទឹក​ស៊ុប​សាច់​មាន់​រំងាស់​អោយ​ពុះ រួច​ដាក់​ប្រហិត​សាច់គោ​ចូល។
២- កំដៅ​ខ្ទះ​អោយ​ក្តៅ​ដាក់​ប្រេងឆា ១ស្លាបព្រាបាយ ខ្ទឹមស​ចិញ្ច្រាំ បំពង​អោយ​ក្រៀម។
ពេល​ញាំ​បន្ថែម ខ្ទឹម​បំពង និង​ស្លឹកខ្ទឹម ជាការស្រេច ។ ទទួល​ទាន​ជាមួយ​ទឹក​ម្ទេស ទឹក​សៀង កាន់តែ​ឆ្ងាញ់​ពិសា ៕

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។