Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប របៀប​ធ្វើ​ទឹកត្រី​បុក ឲ្យ​មាន​រសជាតិ​ឆ្ងាញ់

របៀប​ធ្វើ​ទឹកត្រី​បុក ឲ្យ​មាន​រសជាតិ​ឆ្ងាញ់

Celestial Samnang Sunday, July 14, 2024 0

៙ របៀប​ធ្វើ ៖
  1. ដំបូង​ត្រូវ​យក​កន្ត្រៃ​កាត់​ម្ទេស​ក្រៀម ៣ ផ្លែ​មក​ហាន់​ជា​ពីរ រួច​វះ​យក​គ្រាប់​ចេញ។
  2. បន្ទាប់​មក​ចាក់​ទឹក​ក្តៅ​​ចូល​ចាន​ដាក់​ម្ទេស​ចូល​ ហើយ​គ្រប​ឱ្យ​ជិត​។ ទុក​ចោល​រយៈ​​ពេល​ប្រ​ហែល ៣០ នា​ទី​រហូត​ដល់​វា​ទន់។
  3. យក​កាពិ​​ចំ​នួន ២ ស្លាប​ព្រា​កា​ហ្វេ ខ្ចប់​ក្រដាស​​អាលុយមីញ៉ូម​អោយ​ជិត រួច​យក​ដាក់​ក្នុង​ខ្ទះ​ដែល​មាន​កម្តៅ​ល្មម​ទុក​រយៈ​ពេល​ប្រ​ហែល ៥ នា​ទី​សូម​​ប្រែ​មក​ម្ខាង​ទៀត។ ធ្វើ​ដូច​នេះ​អាច​ឱ្យ​កាពិ​នោះ​មាន​​ឱ​ជា​រស​ឈ្ងុយ​ឆ្ងាញ់។
  4. បន្ទាប់​ពី​នោះ​ត្រូវ​យក​ម្ទេស​ដែល​ត្រាំ​​មក​ហាន់​ជា​ចំណិតៗ​ប្រមូល​យក​​ទៅ​បុក​ជាមួយ​​នឹង​ស្ករ​ស និ​ង​អំបិល​កន្លះ​ស្លាប​ព្រា​កា​ហ្វេ ដើម្បី​ឱ្យ​វា​មាន​ភាព​​គ្រើម​បន្តិច​។
  5. លើស​ពី​នេះ​ត្រូវ​ដាក់​ខ្ទឹម​ក្រហម ៦ ផ្លែ​រួច និង​ខ្ទឹម​ស ២ ផ្លែ​ហាន់​ជា​ស្រេច​ដាក់​ចូល​​ក្នុង​ត្បាល់​​បន្ត​ការ​បុក​អោយ​ចូល​ជាតិ។
  6. ក្រោយ​មក​ត្រូវ​ច្របល់​ជា​មួយ​កាពិ​​ដែល​លោក​អ្នក​បាន​​ខ្ចប់​ក្រដាស​អាលុយមីញ៉ូម​នោះ។
  7. ជា​ចុង​ក្រោយ​ត្រូវ​ដាក់​អំពិល​ទុំ ២ ស្លាប​ព្រា​បាយ ទឹក​ត្រី ១ ស្លាប​ព្រា​បាយ និង​ទឹក​ឆ្អិន ២ ស្លាប​ព្រា​បាយ​ច្របល់​​ចូល​គ្នា​ការ​ស្រេច៕
____________
ប្រភព http://tak-tic.blogspot.com/2017/05/blog-post_571.html
Tags: ទឹកជ្រលក់ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected