Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ស្ពៃក្ដោប​ចំហុយ​ជាមួយ​ពងមាន់ (ស្ពៃក្ដោប​ធំ​មួយ និង​ពង​មាន់​៣​គ្រាប់)

ស្ពៃក្ដោប​ចំហុយ​ជាមួយ​ពងមាន់ (ស្ពៃក្ដោប​ធំ​មួយ និង​ពង​មាន់​៣​គ្រាប់)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៖

១- ពងមាន់ ៣​គ្រាប់
២- ស្ពៃក្ដោប ១ (ធំ)
៣- បង្គា ៤ក្បាល ២​កាត់​ដុំ​តូចៗ ២​ទៀត​ទុក​ទាំង​មូល​
៤- ទឹកដោះគោ​ស្រស់ ១​ពែង​កន្លះ
៥- ទឹកស៊ីអ៊ីវ ៣ ស្លាបព្រាបាយ
៦- អំបិល កន្លះ​ស្លាបព្រាកាហ្វេ
៧- ការ៉ុត កាត់​ដុំ​តូចៗ មួយ​កូន​ចានចង្កឹះ
៨- ខ្ទឹម​ក្រហម​បំពង មួយ​ស្លាបព្រា​បាយ
៩- ស្លឹក​ខ្ទឹម មួយ​ស្លាបព្រា​បាយ

៙ របៀប​ធ្វើ ៖

១- ស្ពៃក្ដោប​លាង​​ទឹក​ឲ្យ​ស្អាត យក​មក​ខ្វៀក​ផ្នែក​កណ្ដាល​ចេញ​ សូម​មើល​រូប ។
២- លាយ​ពង​មាន់ ទឹកដោះគោ​ស្រស់ ទឹកស៊ីអ៊ីវ អំបិល ដោយ​វៃ​ឲ្យ​សព្វ និង​​ច្រោះ​​ឲ្យ​ស្អាត រួច​យក​មក​លាយ​​នឹង​ការ៉ុត និង​បង្គា​២​កាត់​ដុំ​តូច​ៗនោះ។
៣- ចាក់​ពង​មាន់​ដែល​លាយ​គ្រឿង​ចូល​ក្នុង​ស្ពៃក្ដោប ​ដើម្បី​យក​ទៅ​ចំហុយ។
៤- របៀប​ចំហុយ​យើង​អាច​ប្រើ​ឡាំងស៊ិង (ឆ្នាំ​សម្រាប់​ចំហុង) តែ​បើ​អត់​មាន​អាច​ប្រើ​ឆ្នាំ​ធម្មតា​ធំ ដាក់​ទឹក​ ដោយ​ដល់​បាត​ដើម្បី​ដាក់​ស្ពៃក្ដោប​ចូល​កុំ​ឲ្យ​ចូល​ទឹក ។
៥- ចំហុយ​រហូត​ដល់​រាង​មើល​ទៅ​ឆ្អិន​ហើយ ទើប​ដាប់​បង្គា​ដែល​​បក​សម្បក​នៅ​ទាំង​មូល២​ ​ពី​លើ​ស្ពៃក្ដោប ចំហុយ​ដល់​បង្គា​ឡើង​ក្រហម សម្រេច​ថា​ឆ្អិន លើក​ចេញ​ទទួល​ទាន​ទាន់​ក្ដៅៗ ។
៦- រោយ​ស្លឹក​ខ្ទឹម និង​ខ្ទឹម​ក្រហម​បំពង ជាការស្រេច៕

Tags: មុខម្ហូបចំហុយ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected