Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ដូង​ចំហុង​ពង​មាន់​បង្គា (ដូង​២​ផ្លែ)

ដូង​ចំហុង​ពង​មាន់​បង្គា (ដូង​២​ផ្លែ)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ‬ ៖

១- ដូងខ្ចី ២ផ្លែ (យក​មាន​សាច់)
២- ពងមាន់ ៣
៣- ទឹកដូង ១ចានចង្កឹះកន្លះ
៤- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេកន្លះ
៥- ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេកន្លះ
៦- សាច់ដូង ១ចានចង្កឹះ
៧- បង្គា ៦ បក​អោយ​ស្អាត វះ​ជា​ពីរ
៨- ស្លឹកខ្ទឹម ១ស្លាបព្រាបាយ ហាន់​ខ្លីៗ

‪‎៙ របៀប​ធ្វើ‬ ៖

១- ដូង​ចិត​​សំបក​អោយ​ស្អាត កាត់​ផ្នែក​ក្បាល​ចេញ (ដូច​រូប) ឆ្កឹះ​យក​សាច់​ទុក​មួយ​អន្លើ សម្បក​ទុក​មួយអន្លើ។

២- គោះ​ពងមាន់​ដាក់​ចាន​ទឹក​ដូង វាយ​អោយ​ម៉ដ្ឋ​ល្អ រួច​ដាក់​ម្សៅស៊ុប និង​ទឹកស៊ីអ៊ីវ កូរ​អោយ​រលាយ​ចូល​គ្នា​សព្វ​ល្អ រួច​សម្រក់​យក​តែ​ទឹក (ដូច​រូប)។

៣- យក​សាច់ដូង​រៀប​ដាក់​ក្នុង​សំបក​ដូង រួច​ចាក់​ពង​មាន់​ដែរ លាយ​រួច ចូល (កុំ​ដាក់​ពេញ) រួច​គ្រប​អោយ​ជិត រួច​ដាក់​ចំហុយ​ពេល​ទឹក​កំពង់​ពុះ ប្រហែលជា ២០នាទី សឹម​ដាក់ បង្គា និង​ស្លឹក​ខ្ទឹម​ចូល ចំហុយ ២ទៅ៣នាទី ទៀត​ជាការស្រេច៕

Tags: មុខម្ហូបចំហុយ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected