Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

វិធី​ចៀន​ម្រះ​ពង​ទា​មិន​ឲ្យ​ល្វីង

Jul12,2024

+ គ្រឿងផ្សំ ៖

- ម្រះ ១ផ្លែចិត​ស្តើងៗ
- ពង​ទា ៣គ្រាប់
- ​ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- ស្ករស កន្លះ​ស្លាបព្រាបាយ
- ម្សៅស៊ុប​មាន់ ១ស្លាបព្រាកាហ្វេ
- ទឹក ១ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាបា​យ
- ខ្ទឹមស​ចិញ្ច្រាំ កន្លះ​ស្លាបព្រាបាយ
- ប្រេង​ឆា​ ២ស្លាបព្រាបាយ

+ វិធី​ធ្វើ ៖

១. ដំបូង​យក​ម្រះ​ដែល​ចិត្ត​រួច​ មក​ច្របាច់​ជា​មួយ​អំបិល​ ដើម្បី​យក​ជាតិ​ល្វីង​ចេញ​ ច្របាច់​វា​រហូត​ទាល់​តែ​ឡើង​ទន់​ ។
២. បន្ទាប់​មក​យក​វា​​ទៅ​លាង​ទឹក​ឲ្យ​អស់​ជាតិ​អំបិល​ ហើយ​ពូត​វា​ឲ្យ​ស្ងួត​អស់​ទឹក​ទុក​​មួយ​ឡែក​សិន​។​
៣. យក​ស៊ុត​គោះ​ដាក់​ក្នុង​ចាន​ធំ​មួយ​ បន្ទាប់​មក​ដាក់​ស្ករ, ទឹក, ​ម្សៅ​ស៊ុប​មាន់ និង​ទឹកត្រី រួច​វៃ​វា​ឲ្យ​បែក​ចូល​គ្រឿង​បាន​សព្វ​ល្អ ។
៤. ដាក់​ខ្ទះ​លើ​ភ្លើង​ចាក់​ប្រេង​ឆា​ចូល​ទុក​ឲ្យ​ក្តៅ​ ដាក់​ខ្ទឹម​ស​ចូល​ឆា​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ យក​ម្រះ​ដាក់​ចូល​ឆា​ត្រឡប់​វា​សិន​ប្រហែល​ ៥នាទីឲ្យ​ម្រះ​ទន់​ ។
៥. ​បន្ទាប់​ពី​ម្រះ​ទន់ (បើ​ម្រះ​មិន​ទន់​អាច​ល្វីង​សម្រាប់​អ្នក​ចូល​ចិត្ត​ល្វីង​តិចៗ) កាយ​វា​​ឲ្យ​ស្តើង​រួច​ហើយ​យក​ពង​ទា​មក​ចាក់​ស្រោច​ពី​លើ ​​ចៀន​ឲ្យ​ឆ្អិន​ម្ខាង​រួច​ត្រឡប់​ម្ខាង​ទៀត​ឲ្យ​ឆ្អិន​ដូច​គ្នា​ជា​ការ​ស្រេច ៕
______________
ដោយ៖ សុខឡៃ
ប្រភពៈ មង្គលការ

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។