Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ខ​ជើង​មាន់​សៀង​ខ្មៅ (ជើងមាន់ ១គីឡូក្រាម សៀងខ្មៅ កន្លះ​ខាំ)

ខ​ជើង​មាន់​សៀង​ខ្មៅ (ជើងមាន់ ១គីឡូក្រាម សៀងខ្មៅ កន្លះ​ខាំ)

Celestial Samnang Monday, July 15, 2024 0

តើ​ប្រិយមិត្ត​ណាខ្លះ​ចូលចិត្ត​ជើងមាន់? ថ្ងៃនេះ យើងនឹងបង្ហាញ​ពី​វិធីធ្វើម្ហូប​ដ៏​ឆ្ងាញ់​មួយមុខ​ទៀត​ដែល​ច្នៃចេញពីជើង មាន់នោះ​គឺ ខជើង​មាន់​សៀង​ខ្មៅ។ ចង់ដឹងម្ហូប​មួយមុខ​នេះ​គេ​ធ្វើយ៉ាងណាខ្លះ សូម​អនុវត្ត​ទាំងអស់គ្នា​ដូចខាងក្រោម។

៙ គ្រឿងផ្សំ ៖

១- ជើងមាន់ ១គីឡូ
២- សៀងខ្មៅ កន្លះខាំ
៣- មើមខ្ញីចិញ្រ្ចាំ ១ខាំ
៤- ខ្ទឹមសចិញ្ច្រាំ ១ខាំ
៥- ម្ទេសផ្អែម ៥ផ្លែ
៦- ផ្កាចាន់ ឬ ប៉ូចកាក់ ១០ផ្កា
៧- ស្ករត្នោត ២ស្លាបព្រាបាយ
៨- ទឹកខ្យង ៥ស្លាបព្រាបាយ
៩- ស្រាស កន្លះពែង
១០- ប្រេងចៀន ១ដប

៙ របៀប​ធ្វើ ៖

១. ប្រឡាក់ជើងមាន់​នឹងស្រាស​កន្លះ​ពែង ទុក​ចំនួន​មួយ​ម៉ោង ហើយ​ដាក់ស្ងោរឲ្យផុយទន់​ស្បែក ទើប​ស្រង់​ចេញ ​អាយសម្រស់​ទឹកអោយស្ងួត។

២. ដាក់ប្រេងក្នុងខ្ទះ​ដាំឲ្យ​ក្តៅ ហើយបំពង​ជើងមាន់​ឲ្យក្រឡោត​​ឡើងក្រហមល្អ ទើប​ស្រង់​ចេញដួស​ទុកឲ្យត្រជាក់។ ពេល​បំពង សូម​គ្របគ​ម្របកុំខានដើម្បី​កុំឲ្យខ្លាញ់​ផ្ទុះ​រលាកដៃ ឬ មុខ។ យកល្អ សូមប្រើ​គម្រូប​ឆ្នាំង ដែល​ថ្លាដូច​កញ្ចក់ ងាយ​មើល​ឃើញ​ជើង​មាន់​បំពង​ខាងក្នុង។

៣. ក្នុង​ឆ្នាំងថ្មីមួយ សូម​ដាក់ស្ករត្នោត​កូរឲ្យ​ក្រហម​ឡើងជើងអង្ក្រង រួចដាក់​ខ្ទឹម​សចិញ្រ្ចាំ និង​មើមខ្ញី​ចិញ្រ្ចាំ​ចូល​កូរឲ្យ​ឈ្ងុយ ទើប​ចាក់ស្រាស ១វែក ថែម​ទឹកខ្យង សៀង​ខ្មៅ ផ្កា​ចាន់ (ឬ ប៉ូច​កាក់) ចូល​ថែមទៀត​កូរ​អោយសព្វ។

៤. ចាក់ជើង​មាន់បំពងចូល កូរអោយចូល​ជាតិ ហើយ​ថែមទឹក ដាក់ខ​អោយចូល​ជាតិ​រហូត​ផុយទន់​ស្បែក​ជើងមាន់។ បើមិន​ទាន់ផុយ សូមថែម​ទឹកទៀត រំងាស់​ទាល់​តែផុយ រួចភ្លក្ស​ថែមថយ​គ្រឿង​តាមចំណូលចិត្ត​ត្រូវការ។

៥. នៅពេល​ដួសបរិភោគក្តៅ សូមរោយ​ម្ទេស និង ស្លឹកខ្ទឹម។ បើសិន​ជា​ខត្រជាក់ សូមដួសដាក់​ចាន​ចំហុយជាមួយ​ម្ទេស​ផ្អែម និង​ស្លឹកខ្ទឹម​នោះនឹង​មានរសជាតិកាន់​តែឆ្ងាញ់៕

____________
ប្រភព​៖(Fb.M)
Tags: មុខម្ហូបខ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected