Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ជើងមាន់​ឆា​ហឹរ (ជើង​មាន់ ៥ ទៅ ៧​ជើង)

ជើងមាន់​ឆា​ហឹរ (ជើង​មាន់ ៥ ទៅ ៧​ជើង)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៖

១- ជើងមាន់ ៥ - ៧ជើង
២- ស្លឹកខ្ទឹម ២ដើមហាន់
៣- ខ្ទឹមស ៤កំពឹស ចិញ្ច្រាំឲ្យម៉ត់
៤- ខ្ញី ១ដុំ ចិញ្ច្រាំឲ្យម៉ត់
៥- ម្ទេស ហាន់តម្រូវឲ្យប្រើច្រើន
៦- ល្ងរលីង កន្លះស្លាបព្រាកាហ្វេ
៧- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
៨- ស្ករស កន្លះស្លាបព្រាបាយ
៩- អំបិល បន្តិច
១០- ប៊ីចេង ១ចិប
១១- ទឹកខ្មោះ បន្តិច
១២- ប្រេងឆា ២ស្លាបព្រាបាយ

៙ វិធី​ធ្វើ ៖

១- មុនដំបូង​ត្រូវយក​ជើង​មាន់​ទៅ​ប្រឡាក់​អំបិល​បន្តិច ជាមួយ​និង​ទឹកខ្មេះ​បន្តិច​ដែរ​ទុក​មួយ​សន្ទុះ។

២- ដាក់​ឆ្នាំង​ដាំទឹក​ឲ្យ​ពុះ ស្រុះ​ជើង​មាន់​​ប្រហែល​​ជា ៧​នាទី រួច​​ហើយ​​ស្រង់​វា​យក​មក​លាង​ទឹក​ទុក​ឲ្យ​សោះ។

៣- យក​ប្រេងឆា​ចាក់​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​រាង​ក្តៅ​បន្តិច ដាក់​ខ្ទឹមស និង​ខ្ញីចូល​ឆាបន្តិច​សិន​ចាំដាក់ម្ទេស​ចូល​ឆា​ជាមួយ​គ្នា​ឲ្យ​មាន​ក្លិន​ឈ្ងុយ។

៤- ដាក់​ជើង​មាន់​ចូល​ឆា​ជាមួយ​គ្នា បន្ទាប់មក​ដាក់​ទឹកស៊ីអ៊ីវ ស្ករស ប៊ីចេង បន្ថយ​ភ្លើង​បន្តិច​ឆា​បន្តទៀត (ថែម​ទឹក​ចូល​បន្តិច​បើ​គោក) ប្រហែល​ជា​២០​នាទី ភ្លក់​មើល​រស់ជាតិ​តាម​ការ​ចូលចិត្ត។

៥- យក​ល្ងរមក​រោយ​ពីលើ​ជាមួយ​និង​ស្លឹកខ្ទឹម​នោះ​អ្នក​អាច​ញ៉ាំវា​បាន​ហើយ ញ៉ាំ​ឲ្យទាន់​ក្តៅៗ​ទើប​ឆ្ងាញ់​៕

វីដេអូ​បង្ហាញ​ពី​វិធី​ធ្វើ​មួយ​ផ្សេង​ទៀត

__________
ប្រភព​ពី YouTube
Tags: មុខម្ហូបឆា វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected