Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ចំណេះដឹងទូទៅ
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប សម្ល​ការី​ភ្លៅ​គោ (សាច់ភ្លៅ​គោ​ ២​ ខាំ)

សម្ល​ការី​ភ្លៅ​គោ (សាច់ភ្លៅ​គោ​ ២​ ខាំ)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿង​ស្ល ៖

១- សាច់​ភ្លៅ​គោ ២ ខាំ
២- ខ្ទិះ ២ វែក​សម្ល
៣- ដំឡូងបារាំង ២ មើម
៤- ខ្ទឹមក្រហម ៤ មើម
៥- គ្រាប់ឈូក​ក្រៀម ១០ គ្រាប់
៦- ស្ករ​ត្នោត ២ ស្លាបព្រាបាយ
៧- ស្ករ.ស ១ ស្លាបព្រាបាយ
៨- ទឹកត្រី ២ ស្លាបព្រាបាយ
៩- អម្ពិលទុំ ២ ស្លាបព្រាបាយ
១០- ទឹកខ្មេះ ១ ស្លាបព្រាបាយ

៙ គ្រឿង​ផ្សំ ៖

១- មើម​ខ្ទឹម​ក្រហម​ដុត ៥ មើម
២- ម្ទេស​ក្រៀម​ដុត ១០ គ្រាប់
៣- ហាន់​គល់​ស្លឹកគ្រៃ ២ គល់
៤- រំដេងដុត ៣ ចំណិត
៥- ខ្ទឹមស​ដុត ១៥ កំពឹស
៦- កាពិដុត ១ ស្លាបព្រាបាយ
៧- ផ្កាចាព្លូ​លីង ៣ ផ្កា
៨- ប្រេងឆា
៩- ផ្លែ​ក្រវាញ​លីង ៥ ផ្លែ
១០- ស្លឹក​ក្រវាញ ៥ សន្លឹក

៙ វិធី​ធ្វើ ៖

១- បុក​គ្រឿងផ្សំ​ទាំងអស់​ចូល​គ្នា​ឲ្យ​ល្អិត ​រួច​យក​គ្រឿងបុក​នោះ​ទៅ​លីង​ជាមួយ​ប្រេងឆា ឲ្យ​ចេញ​ក្លិន​ឈ្ងុយ ។

២- លាង​គ្រាប់​ឈូក​ឲ្យ​ស្អាត​ រួច​ត្រាំ​ក្នុង​ទឹក​ស្អាត​ ១០ នាទី ​រហូត​ដល់​ទន់ ​បន្ទាប់មក​យក​ទៅ​ស្ងោរ ១០ ​នាទី រហូត​ដល់​ឆ្អិន ។

៣- ចិត​សម្បក​មើម​ដំឡូងបារាំង ​រួចត្រាំ​ជាមួយ​ទឹកលាយ​អំបិល​ការពារ​សាច់​ប្រែ​ពណ៌​ខ្មៅ ​។ បន្ទាប់មក​បក​សម្បក​មើម​ខ្ទឹមក្រហម ទើប​យក​ទៅ​ស្ងោរ​ជាមួយ​មើម​ដំឡូងបារាំ​ង​រហូត​ដល់​ឆ្អិន ។ ហាន់​មើមដំឡូងបារាំង​ជាដុំៗ ចំណែក​ខ្ទឹមក្រហម​ចិតជា ៨​ ចំណិត​ដូចជា​ផ្កាចន្ទន៍ ។

៤- ចាក់ខ្ទិះ​ដាក់​ឆ្នាំង​កម្ដៅ​ភ្លើង​តិច​ៗរង់ចាំ​ដល់​ពុះ បន្ទាប់មក​បង់​សាច់​ដែល​បាន​ត្រៀម​ទុក​រង់ចាំ​រហូត​ដល់​ឆ្អិន​ផុយ ​រួចហើយ​ចាក់​គ្រឿងផ្សំ​ទៅក្នុង​ឆ្នាំង ប្រើ​វែក​កូរ​រហូត​ដល់​គ្រឿង​ឡើង​ខាប់ ទើប​ដាក់​ទឹកត្រី​ ស្ករស ស្ករត្នោត អម្ពិលទុំ ហើយ​ភ្លក្ស​រសជាតិ ។

៥- បង់​ដំឡូងបារាំង និង​ខ្ទឹម​ក្រហមដែល​ត្រៀមទុក ទើប​បង់​គ្រាប់ឈូក​ដែល​ស្ងារ​ឆ្អិន​ ហើយ​បន្ដ​កូរ​ឲ្យ​សព្វ​មួយស្របក់ ទើប​លើក​ចុះ​ទុកជាការស្រេច ៕

_______________
ប្រភព​ពី camlocation
Tags: មុខម្ហូបសម្ល វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by Samnang Nouv

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • កូដ CSS Progress Bar មាន​ចលនាសម្រាប់​លើ​ជាមួយ Blogger
  • វិធី​ស្ងោរ​ពោត​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ និង​ពណ៌​ល្អ
  • ប៊ូតុង CSS ពណ៌​ខ្មៅ ជាមួយ Effect នៅ​ពេល​ដាក់​ម៉ៅ​ពី​លើ​នឹង​បង្ហាញ​ពន្លឺ​ជះ​ចេញ​ក្រៅ (glow) ពណ៌​ឥន្ទធនូ​មាន​ចលនា
  • របៀប​ដាក់ icon ប្លក់​របស់​លោកអ្នក​ឲ្យ​បង្ហាញ​លើ​ទូរស័ព្ទ iPhone និង Android
  • មគ្គុទ្ទេសក៍​គ្រាប់ចុច​ផ្លូវកាត់កម្មវិធី DaVinci Resolve Keyboard Shortcuts 2026
  • សម្លម្ជូរ​ព្រៃ​សាច់​ទា (ទា​១​ក្បាល)
Powered by Blogger.