Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ស៊ុប​ម្រះ (ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ ៣ ទៅ ៤ លីត្រ)

ស៊ុប​ម្រះ (ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ ៣ ទៅ ៤ លីត្រ)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៖

១- ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ 3-4L
២- បង្គាស្រស់ 300g
៣- មឹកស្រស់ 300g
៤- ក្ដាមសមុទ្រស្រស់ 500g
៥- សាច់គោស្រស់ 500g
៦- ព្រុយត្រីឆ្លាម 400g
៧- ប្រហិតមូល 200g
៨- ផ្សិតម្ជុលមាស 100g
៩- ម្រះខ្ចី 300g
១០- ពពុះសណ្ដែក 200g
១១- ជីរណា តិចតួច
១២- ជីរវ៉ាន់ស៊ុយ តិចតួច
១៣- មីសួ 1កញ្ចប់តូច
១៤- មី 1កញ្ចប់តូច
១៥- ពពុះសណ្ដែក 100g

៙ គ្រឿងផ្សំធ្វើទឹកស៊ុប៖

១- ឆ្អឹងមាន់ឆៅ 2Kg
២- ទឹកត្រី 1ស្លាបព្រាបាយ
៣- ម្សៅស៊ុបរ៉តឌី ឬ ខ្នរ 1ស្លាបព្រាកាហ្វេ
៤- អំបិល 1ចឹប
៥- ស្ករស 1ចឹប
៦- ទឹកធម្មតា 6L
៧- ខ្ទឹមបារាំង 1មើម
៨- ដើមខ្ទឹមខ្យល់ 20g
៩- ដើមឃិនឆាយធំ 20g

៙ គ្រឿងផ្សំធ្វើទឹកត្រីកោះកុង ៖

១- ទឹកត្រី 2ស្លាបព្រាបាយ
២- ទឹកក្រូចឆ្មារ 4ស្លាបព្រាបាយ
៣- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
៤- ខ្ទឹមក្រហមចិញ្ច្រាំ 1ស្លាបព្រាបាយ
៥- ម្ទេសហឹរ 1ស្លាបព្រាកាហ្វេ
៦- ស្ករស 6ស្លាបព្រាបាយ
៧- អំបិល 1ចឹប
៨- ប៊ីចេង (ដាក់ក៏បានមិនដាក់ក៏បាន) 1ចឹប
៩- ទឹកដូងខ្ចីដែលមានរសជាតិផ្អែម 150ml
១០- ជីរវ៉ាន់ស៊ុយចិញ្ច្រាំ 1ចឹប
១១- ទឹកម្ទេសផ្អែមរបស់ថៃ (Thai Sweet Chili sauce) 1ស្លាបព្រាបាយ

៙ វិធី​ធ្វើ ៖

១- ដំបូង​ត្រូវ​ធ្វើ​ទឹកត្រី​កោះកុង ដោយ​យក​គ្រឿងផ្សំ ធ្វើ​ទឹកត្រី​កោះកុង​ទាំងអស់ កិន​ក្រឡុក​ចូលគ្នា​ភ្លក្សមើល ថែមថយ​រសជាតិ​តាម​ចំណូលចិត្ត​រួច​ទុក​មួយ​ឡែក​សិន។

២- ដំណាក់កាល​បន្ទាប់ យក​ឆ្អឹង​មាន់​មក​រម្ងាស់​ធ្វើជា​ទឹកស៊ុប​ ដោយ​យក​ឆ្នាំង​មួយ​ដាក់​ទឹក​ធម្មតា ឆ្អឹង​មាន់​បន្ថែម​នូវ​គ្រឿងផ្សំ​រសជាតិ​រួមមាន ខ្ទឹមបារាំង ដើម​ខ្ទឹមខ្យល់ ដើម​ឃិនឆាយ​ធំ ម្សៅស៊ុប​រ៉តឌី ឬ ខ្នរ ស្ករស អំបិល និង ទឹកត្រី​បន្តិចបន្តួច​ចូល រួច​ដាំ​លើ​ភ្លើង​តិចៗ​រហូត​ដល់​ពុះ រម្ងាស់​ចោល ២ម៉ោង សឹម​ត្រង​វា​យក​តែ​ទឹក​ថ្លា​មក​ប្រើ​ប្រហែល ៣លីត្រ។

៣- បន្ទាប់មក​យើង​ត្រូវ​ដួស​ទឹកស៊ុប​ដាក់​ក្នុង​ឆ្នាំង​នៅ លើ​ចង្ក្រាន​ភ្លើង។ នៅ​ពេល​ដែល​ទឹកស៊ុប​នោះ​ពុះកញ្ជ្រោល ត្រូវ​ដាក់​បន្លែ​បង្ការ​រួម​ទាំង​សាច់​មឹក បង្គា ព្រុយ​ត្រីឆ្លាម​ចូល ។

៤- នៅ​វគ្គ​បង្ហើយ ពេល​ដែល​ទឹកស៊ុប​ចូល​ជាតិ​បន្លែ សាច់​ហើយ លោកអ្នក​អាច​ដាក់​មីសួ ឬ មី ចូល​ដើម្បី ទទួលទាន​ជាមួយ​ទឹកត្រី​កោះកុង​មួយ​ចម្អែត បាន​យ៉ាង​ឆ្ងាញ់​ពិសា។

________________
ប្រភព​ពី
Tags: មុខម្ហូបស៊ុប វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected