Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប សម្ល​កែង (ឆ្អឹងជំនី​ជ្រូក ៩ខាំ)

សម្ល​កែង (ឆ្អឹងជំនី​ជ្រូក ៩ខាំ)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៖

១- ឆ្អឹងជំនី​ជ្រូក ៩ខាំ កាត់​ជា​ដុំ​តូច​ល្មម
២- ម្នាស់ ៥ខាំ ហាន់​ជា​ដុំ​តូច​ល្មម
៣- គ្រឿង​បុក ៣ស្លាបព្រាបាយ (ល្មៀត រំដេង គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច ខ្ទឹមស)
៤- ម្ទេស​ក្រៀម ចិញ្ច្រាំ​អោយ​ម៉ដ្ឋ ២ស្លាបព្រាបាយ
៥- ខ្ទិះដូង ១កូនចានចង្កឹះ
៦- ម្សៅស៊ុប ២ស្លាបព្រាបាយ
៧- ស្ករ ២ស្លាបព្រាបាយ
៨- ទឹក ៥កូនចានចង្កឹះ
៩- សណ្ដែកដី ២ស្លាបព្រាបាយ បុក​អោយ​ម៉ត់
១០- ទឹក​អម្ពិលទុំ ២ស្លាបព្រាបាយ
១១- អំបិល ១ស្លាបព្រាកាហ្វេ
១២- ទឹកត្រី ១ស្លាបព្រាបាយ
១៣- ប្រេងឆា ២ស្លាបព្រាបាយ

៙ របៀប​ធ្វើ ៖

១- ដាំ​ឆ្នាំ បើក​ភ្លើង​ក្តៅ​ល្មម ដាក់​ប្រេងឆា​ចូល ទុក​អោយ​ក្តៅ​បន្តិច ដាក់​គ្រឿង​បុក និង​ម្ទេស​ក្រៀម​ចូល ឆា​អោយ​ឡើង​ពណ៌​ក្រហម​ល្អ ។

២- ដាក់​ឆ្អឹង​ជ្រូក​ចូល កូ​អោយ​ចូល​គ្រឿង​សព្វ​ល្អ សឹម​ផ្សំ​រសជាតិ​ដោយ ម្សៅស៊ុប ស្ករ អំបិល និង​ទឹកត្រី កូ​អោយ​សព្វ​ចូល​គ្នា​ល្អ រួច​រំងាស់​អោយ​ដាច់​ទឹក​ដែល​ចេញ​ពី​សាច់ សឹម​ដាក់​ទឹក​ចូល រំងាស់​អោយ​ផុយ​សាច់ សឹម​ដាក់​ខ្ទិះដូង ម្នាស់ និង​ទឹក​អម្ពិលទុំ​ចូល ទុក​អោយ​ពុះ ដាក់​សណ្តែក​ដី​ចូល ភ្លក្ស​រសជាតិ​តាម​ការ​ចូលចិត្ត​ជាការស្រេច៕
__________
ប្រភព​ពី : http://recipe.camlocation.com
Tags: មុខម្ហូបសម្ល វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected