Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ខ​គោ (សាច់​គោ កន្លះ​គីឡូក្រាម សាច់​មាន​សរសៃ​វាវ, សាច់​បាង ឬ​ពោះគោ​រឹតតែ​ឆ្ងាញ់)

ខ​គោ (សាច់​គោ កន្លះ​គីឡូក្រាម សាច់​មាន​សរសៃ​វាវ, សាច់​បាង ឬ​ពោះគោ​រឹតតែ​ឆ្ងាញ់)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៖

១- សាច់គោ ០.៥ Kg (សាច់​មាន​សរសៃ​វាវ, សាច់​បាង ឬ ពោះគោ រឹតតែ​ឆ្ងាញ់)។ កាត់​ជា​ដុំ​តូចៗ​ល្មម
២- បន្លែ: ការ៉ុត ២ មើម​ធំៗ កាត់​ជា​ដុំ​ទ្រវែង, ជីរណា នាងវង និង ខ្ទឹមបារាំង​ហាន់​ជា​សរសៃៗ, ក្រូចឆ្មារ, ខ្ទឹម​លីង។
៣- រំដេង ៥០g បុក​អោយ​ម៉ដ្ឋ
៤- ប៉ូយកាក់ ៥ ផ្កា យក​ទៅ​រំលីង​អោយ​ឈ្ងុយ រួច​បុក​អោយ​ម៉ត់
៥- ម្ទេស​ឆ្អើរ ១៥០g យក​ទៅ​ត្រាំ​ទឹក ចិញ្ច្រាំ​អោយ​ម៉ដ្ឋ ហើយ​រំលីង​ជាមួយ​ខ្លាញ់​អោយ​ក្រហម
៦- គ្រឿង​ឆ្នាំងដី ឬ ហៅថា សាតេ ០,៥ កញ្ចប់ (អាច​សួរ​រក​ទិញ​នៅ​កន្លែង​លក់​គ្រឿងទេស ចាបហួយ)
៧- ស្ករត្នោត ២ ស្លាបព្រាបាយ
៨- ទឹកដោះគោខាប់ ៣ ស្លាបព្រាបាយ
៩- ទឹកត្រី ៣ ស្លាបព្រាបាយ
១០- អំបិល ០.៥ ស្លាបព្រាបាយ
១១- ទឹក​ប៉េងប៉ោះ ៣ ស្លាបព្រាបាយ
១២- ខ្លាញ់ ២ ស្លាបព្រាបាយ

៙ វិធី​ធ្វើ ៖

១- ដាក់​ខ្លាញ់​ក្នុង ខ្ទះ​ក្តៅ​រំលីង រំដេង​អោយ​ឈ្ងុយ​រួច ដាក់​ទឹក​ប៉េងប៉ោះ កូរ​អោយ​សព្វ។
២- ដាក់​សាច់ ប៉ូយកាក់ ម្ទេស​ឆ្អើរ គ្រឿង​ឆ្នាំងដី ស្ករត្នោត ទឹកត្រី និង អំបិល​ចូល ច្របល់​អោយ​សព្វ ១ នាទី រួច​ចាក់​ទឹក​សម​ល្មម​នឹង​សាច់ រំងាស់​អោយ​ផុយ ពី១ម៉ោង ទៅ ១ ម៉ោង ៣០ នាទី តាម​ប្រភេទ​សាច់។
៣- ពេល​រំងាស់ គួរ​ប្រើ​ភ្លើង​កំរិត​ល្មម។ ពេល​សាច់​ជិត​ផុយ ដាក់​ការ៉ុត និង​ទឹកដោះគោ​ខាប់​ចូល​ជាការស្រេច។ ពេល​ដួស​ដាក់​ចាន​ពិសា រោយ​ជីរណា នាងវង ខ្ទឹមបារាំង​ពីលើ រួច​បន្ថែម ទឹក​ក្រូចឆ្មារ និង ខ្ទឹម​លីង ឬ​ថែម​បន្លែ​ផ្សេងៗ តាម​ការ​ចូលចិត្ត។ អ្នក​អាច​ពិសា​ខ​គោ​ជាមួយ​នំបុ័ង មី ឬ គុយទាវ៕
_____________
ប្រភព​ពី : http://recipe.camlocation.com
Tags: មុខម្ហូបខ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected