Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ស៊ុប​ត្រឡាច (ត្រឡាច ៥ខាំ, ឆ្អឹងជំនីជ្រូក ៣ខាំ, ផ្សិតគ្រៀម ៨ទៅ១០)

Jul15,2024

៙ គ្រឿងផ្សំ ៖

១- ត្រឡាច ៥ខាំ ហាន់​ជា​ដុំ​ធំៗ
២- ឆ្អឹងជំនីរ​ជ្រូក ៣ខាំ ហាន់​ជា​ដុះៗ
៣- ផ្សិត​ក្រៀម ៨ទៅ១០ ហាន់​ជា​ចំណិតៗ
៤- ការ៉ុត ១ដុំ ហាន់​ជា​កង់ៗ​ខ្លី​ល្មម
៥- ជីរវ៉ាន់ស៊ុយ ហាន់​ខ្លី​ល្មម កន្លះ​ចានចង្កឹះ
៦- ស្លឹកខ្ទឹម ហាន់​ខ្លី​ល្មម កន្លះ​ចានចង្កឹះ
៧- ឬ​ជីរវ៉ាន់ស៊ុយ ៤ដើម
៨- ស្ករ ១ស្លាបព្រាបាយ
៩- ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ
១០- ទឹក ១លីតកន្លះ
១១- ម្រេច ១ស្លាបព្រាបាយ
១២- ខ្ទឹមស ២០កំពឹស

៙ របៀប​ធ្វើ ៖

១- បុក​ម្រេច និង​ឫ​ជីរវ៉ាន់ស៊ុយ​អោយ​ម៉ត់ រួច​ដាក់​ខ្ទឹម​ចូល​បុក​ជាមួយ​គ្នា​អោយ​ម៉ដ្ឋ។

២- ដាំ​ទឹក​អោយ​ពុះ ដាក់​ស្ករ ទឹកស៊ីអ៊ីវ និង​គ្រឿង​បុក​ចូល​កូ​អោយ​សព្វ រួច​ដាក់​ឆ្អឹងជំនីរ​ជ្រូក ការ៉ុត និង​ផ្សិត​ចូល​រំងាស់ ១០ ទៅ ១៥នាទី។

៣- ដាក់​ត្រឡាច​ចូល រំងាស់ប្រហែល១០ទៅ១៥នាទីទៀត រួច​ដាក់​ស្លឹក​ជី និង​ស្លឹក​ខ្ទឹម​ចូល​ជាការស្រេច៕

______________
ប្រភពពី https://www.youtube.com/watch?v=RUk3n1Eje-o

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។