Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

​ ឆា​ត្រប់​វែង​ជាមួយ​ផ្សិត​ខ្មៅ​លាយ​តៅហ៊ូ​

Jul12,2024

សម្រាប់​គ្រឿង​ផ្សំ​រួមមាន​៖ ​

១. ​ត្រប់វែង​ ពីរ​ផ្លែ​
២​. ផ្សិត​ចំបើង​ ៥ក្រាម​
៣​. ​ផ្សិត​ខ្មៅ​ ៥ក្រោម​
៤​. ជី​វ៉ាន់ស៊ុយ ​១០ដើម
៥​. តៅហ៊ូ ​កន្លះ​ដើម​( ​ប្រសិន​បើប្រអប់​)​
៦​. ខ្ទឹមស​ បួន​កំពឹស​
៧​. ម្ទេស​ មួយ​កំណាត់​
៨.​ ទឹក​ស៊ី​អ៊ីវ ​២ស្លាបព្រាបាយ​
៩​​.​ អំបិល​តាម​ចំណូល​ចិត្ត​សម្រាប់​គ្រួសារ​នីមួយ​ៗ
១០. ​ស្ករត្នោត​មួយ​​ស្លាបព្រាកាហ្វេ​
១១.​ ទឹក​ប្រេង​ខ្យង​បួស​

វិធីសាស្ត្រ​នៅក្នុង​ការធ្វើ​៖​

១​.​ ត្រប់​វែង​លាង​ទឹក​ឱ្យ​ស្អាត ​យក​ទៅ​ដុត​​ឱ្យ​ឆ្អឹន​ ហើយ​ត្រូវ​យក​ មក​បក​សម្បក​ចេញ ​កាត់​ជា​កង់​​ៗ ដាក់​ចាន​ទុក​ដោយ​ឡែក​
២.​ ផ្សិត​ចំបើង ​និង​ផ្សិត​ខ្មៅ​លាង​ទឹក​ឱ្យ​ស្អាត​ ត្រូវ​យក​ទៅ​ចិញ្ច្រាំ​ កុំឱ្យ​ម៉ត់​ពេក​
៣​. ជីវ៉ាន់​ស៊ុយ ​ចែក​ចេញ​ជា​ពីរ​ មួយ​ត្រូវ​យក​ទៅ​ចិញ្ច្រាំ​ មួយទៀត​ យកទុក​រោយ​ពី​លើ​
៤.​ តៅហ៊ូ​យក​មក​កាត់​ ហើយ​ត្រូវ​ប្រឡាក់​ម្សៅ ​យក​ទៅ​បំពង​ឱ្យ​ក្រហម​​ និង​ទុក​ឱ្យ​ស្រក់​ខ្លាញ់​អស់ ​​​
៥​. ទឹក​សុះ​ ៖ ​ត្រូវ​បំពង​ខ្ទឹមស​ ហើយ​ដាក់​ប្រេង​ខ្យង​បួស​ចូល​ ដាក់ ​ស្ករត្នោត ​ដាក់​អំបិល​ និង​ដាក់​ជី​វ៉ាន់​ស៊ុយ​​ជា​ការ​ស្រេច​ ៕

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។