Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

វិធី​ធ្វើ ស្ងោរជ្រក់​ត្រីងៀត​ក្រៅ​ឆ្នាំង ឬ​ ជ្រក់ក្រៅឆ្នាំង (ត្រីងៀត អាំង​ឆ្អិន ២) [មាន​វីដេអូ]

Jul12,2024

៙ គ្រឿងផ្សំ ៖

  1. ពងមាន់ស្ងោរ ២ ពុះ​បញ្ឈរ ជា៦ដុំ
  2. ត្រីងៀត អាំង​ឆ្អិន ២ (បើ​ដាក់​ត្រី​ងៀត​ច្រើន បន្ថយ​ទឹក​ត្រី)
  3. ត្រសក់ ២/៣ ផ្លែ ពុះ​ជា​ពីរ​ចំរៀក​រួច​ចិត​ស្ដើងៗ
  4. ប៉េងប៉ោះ ១ ចិត​បន្ទះៗ
  5. ទឹកត្រី ២ ស្លាបព្រាបាយ
  6. ទឹក​អំពិល​ទុំ ត្រាំ​ទឹក​ក្ដៅ យក​ទឹក​ឲ្យ​ខាប់ ៤ ស្លាប​ព្រា​បាយ​កន្លះ
  7. ស្ករស ១ ស្លាបព្រាកាហ្វេ
  8. អំបិល កន្លះ​ស្លាប​ព្រា​កាហ្វេ
  9. ម្ទេស ហាន់ (ដាក់​តាម​ចំណូលចិត្ត)
  10. ខ្ទឹមស ចិញ្ច្រាំ ១កំពិស
  11. ស្លឹកខ្ទឹម ហាន់​ហើយ ២ ស្លាបព្រាបាយ
  12. ជីរ រណា និង​ជីរ​សាំ​កុង ២ស្មែង ទាំង​ដើម​ខ្ចី​ហាន់ឲ្យតូចៗ
  13. ទឹក​ដាំ​ពុះ​ក្ដៅៗ ២ពែង

៙ វិធី​ធ្វើ ៖

1- យកទឹកដាំពុះ២ពែង ដាក់​ក្នុង​ចាន រួច​ដាក់​ទឹក​ត្រី ខ្ទឹមស ទឹក​អំពិល​ទុំ ស្ករស លាយ​ចូល​គ្នា រួច​ដាក់​ត្រីងៀត​ដែល​បេះ​ហើយ បន្ទាប់​មក​ដាក់​ត្រសក់ ប៉េងប៉ោះ ពង​មាន់​ស្ងោរ ច្របល់​ចូលគ្នា រួច​ដាក់​ម្ទេស​ហាន់​ហើយ​ចូល រួច​បង់​ជីរ និង​ស្លឹក​ខ្ទឹម​ចូល ច្របល់​ចូល​គ្នា​ម្ដងទៀត រួច​ជាការស្រេច បើ​ខ្វះ​រសជាតិ​អ្វី​អាច​បន្ថែម​តាម​ចំណូល​ចិត ៕
______________
ប្រភព៖ វិជ្ជាធ្វើម្ហូប

វីដេអូ​ខាង​ក្រោម​នេះ​បង្ហាញ​ពី​របៀប​ធ្វើ​មួយ​ទៀត
How To Cook Dried fish With Egg | របៀបស្ងោរជ្រក់ត្រីងៀតក្រៅឆ្នាំង - មេផ្ទះ (Housewife)

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។