៙ គ្រឿងផ្សំ ៖
១- ក្តាមស្រែរស់ : ១ គីឡូក្រាម២- គ្រឿងទេស : ទឹកត្រី 1/3 នៃទំងន់ក្តាម, ប៊ីចេង, ស្ករត្នោត
៣- គ្រឿងលម្អ : ជីរនាងវង និងជីររណា ហាន់ជាចំណិតៗ និងម្ទេស ខ្ទឹមស
៙ របៀបធ្វើ ៖
១- លាងក្តាមឲ្យស្អាត បន្ទាប់មកដាក់ចូលទៅក្នុងក្រឡធ្វើពីកែវ កុំធ្វើជាមួយក្រឡជ័រ ។២- ចាប់ផ្តើមដាក់ទឹកត្រី 1/3 នៃចំនួនក្តាម, ដាក់ប៊ីចេង និងស្ករត្នោតទៅក្នុងកែវត្រាំ ។ បន្ទាប់មកផ្អាប់ទុករយៈពេល ២យប់ ។
ក្រោយពី២យប់ហើយ ក្តាមប្រៃស្រែរបស់អ្នកនឹងក្លាយទៅជាមានរសជាតិឈ្ងុយឆ្ងាញ់បំផុត ដោយលោកអ្នកគ្រាន់តែថែមនូវគ្រឿងលម្អដូចជា ជីរនាងវង និងជីររណា ហាន់ជាចំណិតៗ និងម្ទេស ខ្ទឹមស ។
_____________________
រៀបរៀងដោយ ស៊ូសាន
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។