Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប រូបមន្ត​ធ្វើ​ប្រហិត​សាច់គោ ស្វិត​ឆ្ងាញ់​ណាស់ (វីដេអូ​វិធី​ធ្វើ)

រូបមន្ត​ធ្វើ​ប្រហិត​សាច់គោ ស្វិត​ឆ្ងាញ់​ណាស់ (វីដេអូ​វិធី​ធ្វើ)

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ ៖

១-សាច់គោ ៥០០ក្រាម ។
២- ម្សៅពោត ១៥ក្រាម ។
៣- ម្សៅ​ដុតនំ (Banking powder) ១ស្លាបព្រាកាហ្វេ ។
៤- ទឹក ៥០មីលីលីត្រ ។
៥- ទឹកត្រី ១ស្លាបព្រាបាយ ។
៦- អំបិល ១០ក្រាម ។
៧- ម្រេច​ម៉ដ្ឋ កន្លះ​ស្លាបព្រាកាហ្វេ ។

៙ វិធី​ធ្វើ ៖

១- កាត់​សាច់គោ​ជា​ដុំៗ​តូច​ល្មម រួច​យក​ទៅ​កិន​ឲ្យ​សាច់​ម៉ដ្ឋ​ល្អ ។
២- លាយ​ទឹក ទឹកត្រី អំបិល ម្រេច​ម៉ដ្ឋ ម្សៅពោត និង​ម្សៅ​ដុត​នំ​ចូលគ្នា កូរ​ឲ្យ​សព្វ ។
៣- បន្ទាប់មក​ចាក់​គ្រឿង​ដែល​លាយ​ហើយ​ចូល​ជាមួយ​សាច់ កិន ឬ​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ល្អ រួច​ដួស​ដាក់​ចាន​គ្រប​ទុក​ដាក់​ចូល​ទូរ​ទឹកកក​ប្រហែល ១០នាទី ។
៤- ដាក់​ឆ្នាំង​ដាំ​ទឹក​ឲ្យ​ពុះ រួច​បិទ​ភ្លើង (បើ​ទឹក​ពុះ ពេល​ដាក់​ប្រហិត​ស្ងោរ​ចូល​នឹង​បែក​សាច់) ហើយ​មូល​សាច់​ជា​ដុំៗ ដាក់​ចូល​ឆ្នាំង ទុក​ឲ្យ​ប្រហិត​អណ្ដែត​ឡើង ។
៥- បន្ទាប់មក​ស្រង់​ដាក់​ត្រាំ​ទឹកកក ឬ​ទឹក​ត្រជាក់​ធម្មតា​មួយ​សន្ទុះ រួច​ស្រង់​ចេញ​ជា​ការ​ស្រេច ៕

ចុច​មើល​វីដេអូ​ពី​វិធី​ធ្វើ​នៅ​ខាង​ក្រោម ៖


_____________
ប្រភព http://www.the-iconmedia.com/?p=5520
Tags: ប្រហិត វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected